អ៊ីណូ ចាយលុយទិញផ្ទះមួយជុង ជាកាដូបង្កក់សិរីកូនប្រុសអាយុបាន ១ ខែដំបូង

ធ្មេចបើកៗរយៈពេល ១ ខែហើយ ដែលតារាចម្រៀង អ៊ីណូ បានក្លាយជាលោកប៉ារបស់គេហើយ ក្រោយពីភរិយាបណ្តូលចិត្តប្រកាសមានផ្ទៃពោះកូនដំបូង ដែលជាកូនប្រុសបន្ទាប់ពីពួកគេទាំងពីរចាប់ដៃគ្នាសាងគ្រួសារតូចយ៉ាងមានសុភមង្គល រៀបការកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១។

កូនប្រុសជាតំណក់ឈាមរបស់លោក អ៊ីណូ ឈ្មោះថា «ភាពវីណូតា ថាដា» បានកើតនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតមកដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ គឺមានអាយុ ១ ខែហើយ ដោយក្នុងនោះ តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេខាងលើនេះ បានទិញកាដូសម្រាប់បង្កក់សិរីចេញខែកូនប្រុសនូវផ្ទះល្វែងមួយជុងតម្លៃប្រមាណខ្ទង់ចន្លោះ ៨ ម៉ឺន ទៅជិត ១០ ម៉ឺនដុល្លារ។

ក្នុងនោះ បើទោះជាមិនទាន់ដឹងថាលោក អ៊ីណូ នឹងរៀបចំកម្មវិធីជប់លៀងបង្កក់ខែកូនប្រុសដំបូងរបស់លោកឬយ៉ាងណា តែនៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះ លោក និង ភរិយា ក៏បាននាំកូនប្រុសបណ្តូលចិត្តទៅវត្តឱ្យព្រះសង្ឃប្រោសព្រំបង្កក់សិរីផងដែរ៕

Related posts

Leave a Comment