អ៊ឹះ! Dj Soda ត្រូវគេបង្ខំឱ្យស្រ-ា.តដូរខោចេញភ្លាមៗនៅមុខគេឯង ខណៈហៀបឡើងយន្តហោះ នៅអាមេរិក

ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់មកហើយ​ នូវនាង Soda ជាកំពូលឌីជេសិចស៊ីល្បីជនជាតិកូរ៉េ​ ដែលនាងតែងតែធ្វើឱ្យមហាជនអ្នកគាំទ្រញាក់កន្រ្តាក់អារម្មណ៍តាមរយៈការចាក់ប្រគំភ្លេងរបស់នាងនេះ។

យ៉ាងណាមិញ គេឃើញថា មួយរយៈក្រោយនេះ នាងបានធ្វើដំណើរទៅក្រៅកម្សាន្តនៅក្រៅប្រទេសជានិច្ច ហើយថ្មីៗនេះនាងក៏ទើបប្រទះហេតុការណ៍ហួសចិត្តមួយ ខណៈកំពុងធ្វើដំណើរនៅសហរដ្ឋអាមេរិកថែមទៀតផង។តាម Dj Soda បានឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែមេសា​ ឆ្នាំ ២០២២ កន្លងទៅនេះ បន្ទាប់ពីបានប្រគំតន្ត្រីនៅក្រុង New York រួច នាងក៏បានឡើងយន្តហោះទៅក្រុង LA តែសុខៗនាងក៏ត្រូវបានពួកបុគ្គលិកដេញឱ្យចុះពីយន្តហោះភ្លាមៗ ដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ឡើយ ហើយថែមទាំងបង្ខំនាងឱ្យស្រាតដូរខោនៅមុខគេឯងថែមទៀតផង។

ក្រោយមកទើបគេប្រាប់ថា មកពីខោនាងមើលទៅមិនសមរម្យគួរឱ្យខ្ពើមរអើម ដោយវាជាខោដែលមានអក្សរ​ F*ck U តែនាងធ្លាប់ស្លៀកខោនេះរាល់ដងវាមិនអីនោះទេ។ ដោយសារតែនាងមានការប្រញាប់នៅ LA ទើបនាងអង្វរបុគ្គលិកនៅទីនោះ ទៅសុំរកកន្លែងដូរខោត្រឹមត្រូវ តែនាងត្រូវគេបដិសេធ ហើយបង្ខំឱ្យដូរនៅទ្វារចូលយន្តហោះតែម្តង ទើបអាចឱ្យត្រឡប់ចូលទៅជិះខាងក្នុងវិញ។

លើសពីនេះទៅទៀត ពួកបុគ្គលិកទាំងនោះ ក៏បានមកឌឺដងបន្ទោសនាងទៀតថា នាងគួរតែដូរខោតាំងពីដំបូង រហូតដល់មួយម៉ោងក្រោយមក គេឱ្យនាងយកខោដដែលមកត្រឡប់ស្លៀកខាងខុសវិញ ទើបឱ្យនាងទៅឡើងទៅជិះបន្តដំណើរទៅមុខទៀត។ យ៉ាងណាមិញ Dj Soda បានឱ្យដឹងថា ខ្លួនពិតជាភ័យ និង តក់ស្លុតខ្លាំងណាស់ ហើយនាងមិនធ្លាប់គិតថារឿងបែបនេះ វាអាចកើតឡើងនៅលើទឹកដីប្រទេសសេរីដូចជាអាមេរិកឡើយ៕

Related posts

Leave a Comment