អ៊ុំ វិចិត្រ ភ្ជាប់ពាក្យនឹងកូនក្រមុំអ្នកខេត្តព្រះសីហនុស្ងាត់ៗ អនាគតប្រពន្ធស្អាតអស់ទាស់

អ៊ុំ វិចិត្រ ភ្ជាប់ពាក្យនឹងកូនក្រមុំម្នាក់ខេត្តព្រះសីហនុស្ងាត់ៗ អនាគតប្រពន្ធស្អាតអស់ទាស់កីឡាករ​បាល់ទាត់​ដ៏ឆ្នើម អ៊ុំ វិចិត្រ សម្រេចចិត្តបិទបេះដូង ដោយលោកបានភ្ជាប់ពាក្យជាមួយកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ជាកូនអ្នកខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២។

ពិធីភ្ជាប់ពាក្យរបស់អ្នកចាំទីខ្ពស់ស្រឡះខាងលើ និង គូដណ្ដឹង បានរៀបចំឡើងលក្ខណៈគ្រួសារយ៉ាងកក់ក្ដៅ នៅផ្ទះរបស់ខាងស្រី ខេត្តព្រះសីហនុ ហើយបើតាមការបង្ហើបឱ្យដឹង ទំនាក់ទំនងស្នេហារវាង អ៊ុំ វិចិត្រ និង គូដណ្ដឹង រហូតច្បាស់លាស់ហ៊ានគិតគូដល់រឿងសាងអនាគតរួមគ្នានេះ គឺផ្ដើមចេញពីការគាំទ្រវិស័យកីឡាបាល់ទាត់។

អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ អនាគតភរិយាម្ចាស់អាវលេខ ២២ អ៊ុំ វិចិត្រ រូបនេះ មានឈ្មោះថា នួន សុផារី មានរូបសម្រស់ស្រស់សោភាមិនចាញ់អ្នកសិល្បៈប៉ុន្មានឡើយ។ ក្នុងថ្ងៃពិសេសនេះ អ៊ុំ វិចិត្រ បានបង្ហោះសារយ៉ាងមានអត្ថន័យថាចំពោះគូដណ្ដឹងបណ្ដូលចិត្តថា ៖ «អរគុណសម្រាប់ការផ្តល់តម្លៃ និង ជឿជាក់គ្នាកន្លងមកណាអូន»៕

Related posts

Leave a Comment