អ្នកគាំទ្របារម្ហ ជិតសម្រាលកូន ស្រាប់តែ ប៊េនី យ៉ាំង បែរជាមានបញ្ហាសុខភាព

ទំហំផ្ទៃពោះរបស់ បេនី យ៉ាំង កាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយមើលទៅអ្នកម៉ាក់សម័យថ្មីរូបនេះ ក៏កំពុងមានសេចក្ដីសុខយ៉ាងខ្លាំងក្នុងការមើលថែកូនក្នុងផ្ទៃឱ្យលូតលាស់ប្រកបដោយសុខភាពល្អ ក្នុងនោះមហាជនក៏ជឿថា បេនី យ៉ាំង ក៏កំពុងតែអន្ទះសាចង់ឃើញមុខទាយាទដំបូងរបស់ខ្លួនឆាប់ៗផងដែរ។
យ៉ាងណាមិញ ស្របពេលកៀកសម្រាលកូននោះ តាមការបង្ហើបពី បេនី យ៉ាំង ក្នុងការឡាយលើហ្វេសប៊ុកនាងបានប្រាប់ទៅអ្នកគាំទ្រខ្លួនឱ្យដឹងថា ពេលនេះនាងបានឡើងខ្ទង់ ២០ គីឡូហើយ ខណៈកូនក្នុងផ្ទៃមានអាយុចូលក្បាល ៨ ខែ ដែលរូបរាងមានការប្រែប្រួលខ្លាំង បើធៀបនឹងពេលពពោះក្នុងប៉ុន្មានខែដំបូង។

បេនី យ៉ាំង ក៏បានបង្ហើបប្រាប់បន្តទៀតផងថា ពេលនេះនាងត្រូវទៅពិនិត្យផ្ទៃពោះញឹកបន្តិច ដោយសារខ្លួនមានសុខភាពខ្សោយ តែយ៉ាងណាសម្រាប់កូនប្រុសក្នុងផ្ទៃនាង គឺមានសុខភាពល្អធម្មតាទេ ដែលនាងនឹងត្រៀមសម្រាលនៅក្នុងចន្លោះខែមិថុនាខាងមុខ។ ខណៈពេលបានឮ បេនី យ៉ាំង ទម្លាយរឿងនេះ បណ្តាអ្នកគាំទ្រនាងបានជូនពរនាងយ៉ាងច្រើនឱ្យជួបតែសំណាងល្អ និង សម្រាលកូនប្រុសបានដោយសុវត្ថិភាព មានសុខភាពល្អទាំងម្តាយ និង កូនផងដែរ។

យ៉ាងណាមិញ បើងាកទៅមើលសម្រស់ បេនី យ៉ាំង វិញ ដូចប្រិយមិត្តភាគច្រើនបានដឹងថានាងជានារីសម័យថ្មី ទោះបីកំពុងពពោះជិតគ្រប់ខែក្តី ក៏ស្រីស្អាតរូបនេះធ្វើជាអ្នកម៉ាក់ហាយសូរ ស្លៀកពាក់សិចស៊ីមិនធម្មតាដែរ។ ជាក់ស្ដែងថ្មីៗកន្លងទៅនេះ បេនី យ៉ាំង បានទម្លាយរូបថតបញ្ចេញសម្រស់ក្បាលពោះមូលក្បំ ១ ប៉ុស្ដិ៍ យ៉ាងស្រស់ស្អាតធ្វើជាអ្នកម៉ាក់ស៊ីវិស័យប្រចាំឆ្នាំ អ្នកណាឃើញហើយក៏តាមសម្លឹង ៕

Related posts

Leave a Comment