អ្នកគាំទ្រស្លុ-តចិត្ត! Boy Sompob ប្រកាសលុបចោលការងារភ្លាមៗ ព្រោះរកឃើញជំងឺមហារីកដំណាក់កាលទីបី…

Boy Sompob តារាចម្រៀងវ័យ ៣៣ ឆ្នាំ ដែលមហាជនភាគច្រើនបានស្គាល់ច្បាស់ថាជាម្ចាស់ទឹកដមសំនៀងផ្អែម ដែលភាគច្រើនលោកតែងច្រៀងប្រកបរឿងប្រភេទ BL ល្បីៗជាច្រើនដូចជារឿង «Love By Chance», «Until We Meet Again» និង «A Chance to Love» ជាដើម។

ស្រាប់តែថ្មីៗនេះ Boy Sompob បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង ក្រោយលោកបានប្រកាសលុបចោលការងារទាំងអស់ទាំងកណ្តាលទី ដើម្បីចូលខ្លួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីរកឃើញថាលោកកើតជំងឺមហារីកពោះវៀនដំណាក់កាលទី ៣។

ក្រោយពីដឹងដំណឹងនេះ ហ្វេនៗជាច្រើនក៏បាននាំគ្នាជួយផ្តល់កម្លាំងចិត្តដល់លោក ដោយសង្ឃឹមថាលោកនឹងអាចឆ្លងផុតគ្រោះថ្នាក់ ហើយអាចព្យាបាលជាសះស្បើយ នឹងអាចវិលត្រលប់មកច្រៀងបំពេរអារម្មណ៍មហាជនជាថ្មីម្តងទៀតនាពេលឆាប់ៗខាងមុខនេះ៕

Related posts

Leave a Comment