អ្នកណាធ្វើចិត្តបាន! ទើបរៀបការបានជាង ១ ខែ បែរមកត្រូវអស់ជីវិត ពេលកំពុងបង្រ្កាបគ្រឿងញៀន

មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកស្ដាយក្រៃលែង ក្រោយសមត្ថកិច្ច ២ រូប បានបាត់បង់ជីវិត ពេលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ និង សោកស្តាយខ្លាំងនោះ គឺក្នុងចំណោមសមត្ថកិច្ចដែលបានបាត់បង់ជីវិតក្នុងប្រតិបត្តិការនោះ មានម្នាក់ឈ្មោះ រឹម សុផាន់ណា ជាមន្រ្តីនគរបាលផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដោយលោកទើបតែរៀបការបានប្រមាណជា ១ ខែតែប៉ុណ្ណោះ ពោលគឺបានរៀបការកាលពីខែមីនាកន្លងទៅនេះ ដែលនេះជារឿងដ៏គួរឱ្យសោកសៅបំផុតចំពោះក្រុមគ្រួសារសព។

យ៉ាងណាមិញ ក្រោយជួបនូវរឿងអកុសលបែបនេះ មហាជនបាននាំគ្នាសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារសព ដែលសពបានលះបង់ជីវិតខ្លួនឯង ក្នុងតួនាទីដើម្បីជាតិ គួរឱ្យគោរព និង ស្ញប់ស្ញែងជាទីបំផុត៕

Related posts

Leave a Comment