អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ​ត្រឹមមួយ​ប៉ប្រិច​ភ្នែក​

នៅរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់តារាចម្រៀងស្រី លី ​អ៊ីវ៉ាធីណា ​បាន​បង្ហោះរឿង​យ៉ាង​ក្តុលក្តួល ​និង ​ក្រៀមក្រំបំផុត ​ធ្វើឱ្យអ្នក​​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​​ខ្លាំង ​​ដោយសារ​តែប្អូនប្រុស​ជាទីស្រឡាញ់ ​បានទទួល​មរណភាព។​

នេះបើតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់តារាស្រីរូបនេះ ​បានរៀប​រាប់ឱ្យ​ដឹងថា៖ ​«ចេមិនចង់ជឿ​សោះថាប្អូនចេ​ត្រូវស្លាប់យប់​មិញ។ ​ចេគេងមិន​លក់​ទេ​ធ្មេញ​ភ្នែក​ឃើញ​តែមុខអូន ​យើងទើប​ជួបគ្នាថ្មីថ្មីសោះ។ ​ឥឡូវអូនទៅចោល​ចេចឹង ​សូមអូនទៅឱ្យបានសុខ កុំឱ្យអាយុខ្លីដូចជាតិនេះ ចេជូនដំណើរអូនជាលើកចុងក្រោយ។ ជាតិ​​ក្រោ​យ​​​យើង​ធ្វើបង​ប្អូនជាមួយគ្នា​ទៀតណា​អូនលែង​មានអង្គរក្សការពារ​ចេទៀត​ហើយ ​ប្អូនសំឡាញ់​របស់ចេចេ»។​

ក្នុងនោះដែរ ក៏បានឃើញមានអ្នកគាំទ្រក្នុងបណ្តាញសង្គមរបស់នាងជាច្រើន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាង និងសូមជូនពរឱ្យវិញ្ញាណក្ខន្ធសព បាន​ទៅ​កាន់​សុខគតិភព៕

Related posts

Leave a Comment