អ្នកនាង យុគ ចិន្តា ងាកមកប្រើជីវិតសាមញ្ញបែបនេះ មើលទៅរីករាយណាស់…

កំពត៖ អាចនិយាយបានថា អ្នកនាង យុគ ចិន្តា ជាសិល្បការិនីមួយរូបមានភាពជោគជ័យគ្រប់យ៉ាង មិនថាការងារសិល្បៈ ឬផ្នែកមុខជំនួញឡើយ។ ហើយបច្ចុប្បន្នកំពូលពិធីការិនីឆ្នើមរូបនេះ ក៏មានមុខជំនួញក្នុងដៃជោគជ័យជាច្រើនកន្លែងផងដែរ។ មិនតែប៉ុណ្ណោះថ្មីៗនេះ នាងកំពុងបង្កើតរមណីយដ្ឋានទេសចរណ៍មួយផ្ទាល់ខ្លួន ដែលមានទីតាំងនៅឯខេត្តកំពតទៀតផង។

លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ គេឃើញអ្នកនាង យុគ ចិន្តា ចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើននៅខេត្តកំពតច្រើនជាងនៅទីក្រុងភ្នំពេញ។ ពិតណាស់ ក៏ព្រោះតែនាងកំពុងបើកកន្លែងទេសចរណ៍ថ្មី និងត្រូវការរៀបចំ គ្រប់គ្រងមើលទីកន្លែងនោះដោយដៃខ្លួនឯងផ្ទាល់ទើបចំណាយពេលច្រើននៅទីនោះយ៉ាងដូច្នេះ។

តួយ៉ាង ថ្មីៗនេះអ្នកនាង យុគ ចិន្តា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីជីវិតដ៏សាមញ្ញរបស់នាង អំឡុងពេលនៅខេត្តកំពតដោយគេឃើញថាតារារូបនេះបានតែងខ្លួនធម្មតាៗ រស់នៅជាមួយធម្មជាតិ។ ហើយអ្វីដែលគេសម្គាល់ឃើញនោះ ទឹកមុខនាងពិតជាស្រស់ស្រាយ សប្បាយរីករាយ ខណៈមិនប្រើជីវិតឡូយឆាយ តែរស់នៅតាមជនបទមានក្ដីសុខខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment