អ្នកប្រដាល់ រឿង សោភ័ណ្ឌ ពោលទាំងរំជួលចិត្ត ក្រោយប្អូនប្រុស ត្រូវបាត់បង់ជីវិតពេលចុះបង្ក្រាបគ្រឿងញៀន

នៅថ្ងៃទី ២១ ​ខែមេសា ឆ្នាំ ២០២២ តាមរយៈគណនីកីឡាករប្រដាល់គុណខ្មែរ លោក រឿង សោភ័ណ្ឌ បានបង្ហោះសារសោកស្ដាយ និង ពោលពាក្យយ៉ាងរំជួលចិត្តទៅកាន់ប្អូនប្រុសរបស់ខ្លួន ដែលជា​មន្ត្រីនគរបាលផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានបាត់បង់ជីវិតពេលចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅស្រុកអង្គស្នួល កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ។

ក្នុងសំណេរសារដ៏រំជួលចិត្ត លោកបានសរសេរថា ៖ «ប្អូនប្រុសក្រោកឡើង បងទទួលយកមិនបានទេ ហេតុអ្វីបានជាប្អូនអាយុខ្លីម្ល៉េះ? ប្អូនបាត់បង់ជីវិតដោយសារចុះបង្ក្រាបគ្រឿងញៀននៅស្រុកអង្គស្នួល ហើយប្អូនទើបនឹងការហើយមិនទាន់បានមួយខែផង សូមវិញ្ញាណក្ខន្ធប្អូន ទៅដល់ទីបរមសុខកុំឱ្យអាយុខ្លីដូចជាតិនេះ»។

គួររំឭកផងដែរថា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ មានមន្ត្រីសមត្ថកិច្ច ២ រូប ត្រូវបានបាត់បង់ជីវិត ពេលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដែលម្នាក់ក្នុងចំណោមសមត្ថកិច្ចដែលបានបាត់បង់ជីវិត មានឈ្មោះ រឹម សុផាន់ណា ជាមន្រ្តីនគរបាលផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល លោកទើបតែរៀបការបានប្រមាណជា ១ ខែតែប៉ុណ្ណោះ៕

Related posts

Leave a Comment