ឥណ្ឌូនេស៊ី កាត់ទោសប្រ-ហា-រ-ជី.វិ-តគ្រូបង្រៀនម្នាក់ ក្រោយបំពានលើសិស្ស ១៣ នាក់ ដោយ ៨ នាក់មានផ្ទៃពោះ

គ្រូ​បង្រៀន​សញ្ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​រក​ឃើញ​ថា​ពិត​ជា​បាន​រំលោភ​សិស្ស​ចំនួន ១៣ នាក់​ នៅ​សាលា​សាសនា​អ៊ីស្លាម​មួយ ហើយ​ថែម​ទាំង​បាន​ធ្វើ​ឱ្យ​សិស្ស​យ៉ាង​ហោច​ណាស់ ៨ នាក់​មាន​ផ្ទៃ​ពោះ​នោះ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ហើយ កាលពី​ថ្ងៃ​ទី ០៤ ខែ​មេសា ឆ្នាំ ២០២២ កន្លង​ទៅ។
ជនល្មើស​ជា​គ្រូ​បង្រៀន​នោះ​ឈ្មោះ Herry Wirawan អាយុ ៣៦ ឆ្នាំ កាលពី​ខែ​កុម្ភៈ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត លើ​ករណី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជាតិ​របស់​ខ្លួន ចំពោះ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ក្នុង​សាលា​សាសនា​របស់​ប្រទេស។ ទោះ​ជា​យ៉ាង​ណា ខាង​ព្រះ​រាជអាជ្ញា បាន​ធ្វើ​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ខាង​ឧទ្ធរណ៍​ ស្នើ​ឱ្យ​ធ្វើ​ការ​កាត់​ទោស​ប្រហារ​ជីវិត​លើ​ជន​ល្មើស​ល្មោភ​កាម​រូប​នោះ។

តុលាការ​ក៏​បាន​ធ្វើ​សេចក្ដី​សម្រេច និង ចេញ​ការ​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ០៤ ខែ​មេសា ឆ្នាំ ២០២២ កន្លង​ទៅ​ថា ពួកគេ​គឺ​ព្រម​ទទួល​ស្រប​តាម​ការ​ស្នើ​របស់​ព្រះ​រាជអាជ្ញា និង បាន​ធ្វើ​ការ​ដាក់​ទោស​ប្រហារ​ជីវិត​លើ​គ្រូ​បង្រៀន​រូប​នោះ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ប្រទេស​ឥណ្ឌូនេស៊ី បាន​ធ្វើ​ការ​បិទ​ការ​កាត់​ទោស​ប្រហារ​ជីវិត​នេះ ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ចុង​ក្រោយ​គេ​នោះ គឺ​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៦៕

Related posts

Leave a Comment