កុំមើលស្រាលអី! យុវតីម្នាក់ចេញមុខចែករំលែកអាការ និង ស្ថានភាពជំងឺបាក់ទឹកចិត្ត ដែលខ្លួនជួបប្រទះ

បច្ចុប្បន្ននេះ ជំងឺបាក់ទឹកចិត្ត (Depression) ត្រូវបានគេចាប់អារម្មណ៍ និង ព្រួយបារម្ភខ្លាំងបំផុត ដោយសារតែជំងឺនេះ មានអាត្រានៃការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈនៅកម្ពុជាយើង គេសង្កេតឃើញជំងឺនេះ ភាគច្រើនកើតទៅលើយុវវ័យតែម្ដង។ ថ្មីៗនេះផងដែរ តាមរយៈគណនីមួយដែលមានឈ្មោះ Jasmine Riyaheng បានចេញមកចែករំលែកនូវអាការជំងឺបាក់ទឹកចិត្ត (Depression) ដែលខ្លួនបានជួបប្រទះ ដែលមានដូចជា ៖ ១. ពិបាកចិត្តដោយគ្មានមូលហេតុ ២. គិតច្រើន ៣. ឧស្សាហ៍ឈឺក្បាល ៤. ឧស្សាហ៍ឈឺក្រពះ ៥. ចង្វាក់បេះដូងឧស្សាហ៍លោតញាប់ ៦. ឆាប់ភ័យរន្ធត់ ឆាប់អន់ចិត្ត ឆាប់យំ ៧. ឧស្សាហ៍សុបិនអាក្រក់ ឬ សុបិនយូរៗ ៨. មានអារម្មណ៍ពិបាកចិត្តពេលស្តាប់បទ sad ដោយគ្មានមូលហេតុ ៩. ពេលខ្លះពិបាកដកដង្ហើម ឬ ថប់ដង្ហើម ចំណុចខ្លះស្រដៀងនឹងជំងឺគាំងបេះដូងដែរ។ ដោយឡែក យុវតីខាងលើបានរៀបរាប់នៅលើសាររបស់ខ្លួនទៀតថា ៖ «Depression ជាជំងឺមួយដែរចាស់ៗគាត់មិនយល់ គាត់គិតថាវាគ្រាន់តែជារឿងធម្មតាៗ រហូតយូរៗទៅវាក្លាយទៅជាការបាក់ទឹកចិត្ត មានអារម្មណ៍ថាគ្មានអ្នកណាត្រូវការ មនុស្សជុំវិញខ្លួនមិនយល់ពីយើង ចាប់ផ្ដើមចង់នៅម្នាក់ឯង មិនចូលចិត្តភាពរញ៉េរញៃមនុស្សច្រើន លាក់បាំងរឿងពិបាកចិត្តទុកតែម្នាក់ឯង ខឹងមួរម៉ៅច្រើន។ មានពេលខ្លះ គិតរហូតទាល់តែធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាពិបាកចិត្តអត់មូលហេតុ យូរៗទៅមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន»​។ យុវតីរូបនេះ បានបន្តទៀតថា ៖ «យើងអត់ដឹងថាត្រូវធ្វើម៉េច ទើបកុំឱ្យខ្លួនឯងគិតច្រើន យើងអត់ដឹងថាត្រូវធ្វើម៉េច ទើបអាចបញ្ជាវាបាន រហូតធ្វើឱ្យយើងស្វែងរកវិធីងាយៗដើម្បីបញ្ឈប់វា តែងតែលេបថ្នាំងងុយដេករាល់យប់ ដើម្បីកុំឱ្យគិតច្រើន លេបតាំងពីមួយគ្រាប់ រហូតដល់ ៣ គ្រាប់ដើម្បីឱ្យគេងលក់ ហើយតែងតែមានអារម្មណ៍គ្រាំគ្រាគ្រប់ពេល លែងចង់ចេញទៅណាមកណា ចូលចិត្តភាពស្ងប់ស្ងាត់។ បើសិនមនុស្សក្នុងគ្រួសារស្ដីបន្ទោស ហើយយកទៅប្រៀបធៀបកូនគេ ឬ ត្រូវមនុស្សក្នុងគ្រួសារតែងតែមានបញ្ហាដោយសារតែយើង យូរៗទៅមានអារម្មណ៍ថា មិនចង់ធ្វើជាបន្ទុករបស់នរណាម្នាក់ មានអារម្មណ៍ខ្លួនគ្មានតម្លៃ គិតអ្វីមិនចេញ ធ្វើអ្វីមិនកើត គ្មានកម្លាំងចិត្ត…

Read More

អបអរពិធីករ សុខ រ៉ាស៊ី ទើបទទួលបានសមាជិកថ្មី សំខាន់ដាក់ឈ្មោះកូនយ៉ាងពីរោះ

ពិធីករប្រចាំប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ទើបប្រកាសទទួលបានសមាជិកថ្មី នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ នេះ ដែលជាកូនប្រុសមានមុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ណាស់។ តាមរយៈការប្រកាសពីដំណឹងដ៏គួរឱ្យរីករាយនេះ លោក សុខ រ៉ាស៊ី ក៏បានដាក់ឈ្មោះកូនទើបនឹងសម្រាលនោះយ៉ាងពីរោះថា អៀង រាសីសន្តិភាព ទៀតផង។ ដោយសេចក្ដីរំភើបរីករាយនឹងទទួលបានកាដូជីវិតថ្មីនេះ សុខ រ៉ាស៊ី រៀបរាប់ថា ៖ «សូមស្វាគមន៍ សមាជិកថ្មី៖ អៀង រាសីសន្តិភាព – កើតថ្ងៃច័ន្ទ ដើមទ្រព្យ សម័យរីកចម្រើន និង អស់កូវីដ!»។ ក្នុងនោះក៏មានមិត្តភក្ដិក្នុងចង្កោមសិល្បៈ និង មហាជនអ្នកគាំទ្រជាច្រើនបានចូលទៅអបអរសាទរដល់ពិធីករ សុខ រ៉ាស៊ី តាមរយៈការផុសរបស់លោកយ៉ាងច្រើនព្រោងព្រាត៕

Read More

កាន់តែក្តៅ! Sand ទ្រាំលែងបាន ប្តឹងប្តី Ning Panita ថែមទៀត ក្រោយគេពោលពាក្យចុកៗនេះដាក់

ក្រោយពីរឿងរ៉ាវក្តីរបស់តារាស្រី Tangmo ត្រូវបានបញ្ចប់ Sand ជាម្នាក់ក្នុងចំណោមជនសង្ស័យ បានមកផុសរូបញញឹមញញែមសប្បាយចិត្ត ដែលធ្វើឱ្យមហាជន ជាពិសេសតារាៗប្រុសស្រីជាច្រើនក្នាញ់ទើសចិត្តមិនតិចឡើយ ហើយក៏មានអ្នកខ្លះបានបោះពាក្យសម្តីឌឺដងថាឱ្យនាង រហូតក្លាយទៅជាការប្តឹងផ្តល់ទៀតផង។ ក្នុងនោះ គេក៏ឃើញតារាស្រី Ning Panita បានចូលរួមថាឱ្យ Sand យ៉ាងចុកៗឈាមផងដែរ ដោយអ្នកទាំងពីរបានឆ្លើយឆ្លងគ្នានៅក្នុងខមមិនផាំងទៅផាំងមកមិនដាច់ ដែលធ្វើឱ្យ Sand ទ្រាំមិនបានក៏សម្រេចចិត្តប្តឹង Ning តែម្តង។ យ៉ាងណាមិញ ក្រោយពីនោះមិនបានប៉ុន្មាន ស្រាប់តែ Sand​ ងាកមកប្តឹងស្វាមីរបស់ Ning ថែមទៀត បន្ទាប់ពីរូបលោកបានចូលទៅខមមិនឌឺដង ប្រៀបធៀបនាង និង Gatick ជាមួយនឹងសត្វអន្សង ថាសត្វអន្សងពិតប្រាកដបែរជាមកអង្គុយក្នុងឡានយ៉ាងសប្បាយចិត្ត ចំណែកសត្វអន្សងក្លែងក្លាយកំពុងតែនៅតាមបឹង តាមព្រៃទៅវិញ។ ក្នុងនោះ កាលពីថ្ងៃទី ១​ ខែឧសភា ឆ្នាំ ២០២២ កន្លង Sand បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសរួចរាល់ហើយ នាងបានឱ្យដឹងថា នាងនឹងតាមរករឿងស្វាមី Ning ឱ្យដល់ទីបញ្ចប់ ព្រមទាំងទារលុយរាប់សែនដុល្លារទៀតផង​ ព្រោះគេបានធ្វើឱ្យខូចខាច បាត់បង់កិត្តិសយនាង ទាំងដែលមិនដែលស្គាល់គ្នាសោះ តែបែរជាហ៊ានមកប្រើពាក្យសម្តីបែបនេះដាក់នាងទៅវិញ។ យ៉ាងណាមិញ Sand ក៏បានឱ្យដឹងទៀតថា នាងបាននិយាយគ្នាជាមួយនឹង Gatick រួចហើយ ហើយ Gatick ក៏នឹងធ្វើការប្តឹងទៅលើស្វាមីរបស់ Ning រូបនេះដូចគ្នា៕

Read More

(វីដេអូ) អ្នកណាមិនរំភើបចិត្ត! ដូនចាស់លក់ផ្លែឈើ ជួបឧកញ៉ា ទៀ វិចិត្រ ទិញអស់គ្មានសល់មួយរំពេច

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង រំភើបចិត្តជាខ្លាំង ក្រោយបានឃើញវីដេអូសកម្មភាពឧកញ៉ា ទៀ វិចិត្រ បានជួយទិញផ្លែឈើដូនចាស់មួយរូបនៅតាមផ្លូវ អស់ត្រឹមមួយរំពេច គួរឱ្យកោតសរសើរ។ តាមរយៈវីដេអូប្រមាណជាង ០៨ នាទី បានបង្ហាញពីសកម្មភាព ឧកញ៉ា ទៀ វិចិត្រ និង ក្រុមគ្រួសារ បាននាំគ្នាជួយទិញ អង្ក្រង និង ផ្លែឈើ ដែលដូនចាស់តម្រៀបលក់នៅថាស តាមដងផ្លូវ ដោយទិញយកទាំងអស់តែម្ដង ធ្វើឱ្យដូនចាស់មានអារម្មណ៍រំភើប អង្គុយសំពះជូនពរយ៉ាងរំជួលចិត្ត។ ក្រោយលក់ផ្លែឈើទាំងនោះអស់ លោកឧកញ៉ា បានជូនថវិកាលោកយាយថែម ១០ ម៉ឺនរៀលទៀត ដោយដូនចាស់រំភើបចិត្តពេក បានត្រឹមអង្គុយសំពះជូនពរចំពោះជំនួយមួយនេះ ដោយញញឹមប្រកបដោយភាពសប្បាយរីករាយនៅក្នុងដួងចិត្ត៕

Read More