ក៏មានសំណាងខ្លាំងម្ល៉េះ! សម្តេចតេជោ ហ៊ុន សែន បង្ហាញ​អនាគត​ចៅប្រសារស្រី លេីបណ្ដាញសង្គម​ អមនឹងសារថា….

កាលពីរសៀលថ្ងៃទី២ ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអត្តសញ្ញា អនាគតចៅប្រសារស្រី ដែលមានរូបសម្ផស្សដ៏ស្រស់ស្អាត នៅលើបណ្ដាញសង្គមInstagram ផ្លូវការរបស់សម្តេច។ ក្នុងនោះ រូបភាពមួយសន្លឹក ដែល សម្តេចបានបង្ហោះ របស់ចៅប្រុសមុខស្រស់ រូបរាងខ្ពស់សង្ហាគ្រោងឈុតអាវធំ ឈរជាមួយនឹងអនាគតចៅប្រសារ មុខញញឹមស្រស់ ថ្ពាល់ខួចទៀតនោះ មើលទៅពិតជាសាកសមគ្នាខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានសរសេរសារមួយឃ្លាយ៉ាងខ្លីដោយមានអត្ថន័យថា៖ អនាគតចៅប្រសារ។ កុំព្យាយាមបំបែក ក្មេងតែត្រូវណែនាំឱយពួកគេរៀនសូត្ររហូតចប់មហាវិទ្យាល័យចាំរៀបការឱយ។ ជាមួយគ្នានោះ នៅក្រោមរូបភាពមួយសន្លឹកនេះ ក៏មានអ្នកគោរពស្រលាញ់ បញ្ចេញមតិ ថា សម្តេចពុកពិតជាមាន ទឹកចិត្តមេត្តាករុណា ណាស់៕ សូមទស្សនារូពភាពខាងក្រោម៖

Read More

(វីដេអូ) អ្នកគាំទ្រសប្បាយចិត្ត ពេលឃើញតារាកំប្លែងលោក សង់ស៊ីស មានសុខភាពប្រសើរជាងមុន

កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានដឹងឮខ្លះៗរួចមកហើយពីស្ថិតភាពសុខភាពរបស់តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស ដែលកន្លងមកលោកធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដែលធ្វើឱ្យក្រុមគ្រួសារ អ្នកសិល្បៈដែលគោរពស្រឡាញ់លោក ក៏ដូចជាអ្នកគាំទ្រតារាជើងចាស់រូបនេះ មានក្ដីព្រួយបារម្ភជាខ្លាំង។ យ៉ាងណាមួយរយៈចុងក្រោយនេះ សុខភាពរបស់តារាកំប្លែងជើងចាស់ខាងលើ ហាក់ត្រឡប់មកល្អប្រសើរឡើងវិញម្ដងទៀត បន្ទាប់ពីគេឃើញសកម្មភាពមួយដែល សុន ស្រីនិត កូនស្រីបង្កើតរបស់លោកតា សង់ស៊ីស បានបង្ហោះវីដេអូរបស់លោកកំពុងទទួលទានអាហារនៅខាងក្រៅ ដែលលោកអាចអង្គុយ និង ទទួលទានអាហារបានដោយខ្លួនឯង។ ងាកមកតារាកំប្លែង អ្នកនាង កាឆយ ដែលជាកូនស្រីម្នាក់ទៀតរបស់លោកតា សង់ស៊ីស ក៏បានបង្ហាញក្ដីរំភើបពេលឃើញលោកឪពុកមានសុខភាពប្រសើរឡើងវិញដូច្នេះថា ៖ «ពុកចាស់ហើយ អាណិតណាស់កូនឃើញពុកពិសាបានពិតជាសប្បាយចិត្ត សូមពុកអាយុវែង និង សុខភាពល្អ»៕

Read More