តាចេក មិនចុះចាញ់វាសនា ពេលនេះដូរមកលក់បាយ និងផ្លែឈើ ផ្គត់ផ្គង់ជីវភាព

ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងជើងចាស់ តាចេក បច្ចុប្បន្នកំពុងរស់នៅក្នុងជីវភាពក្រលំបាកខ្លាំង តែទោះបីជាយ៉ាងណា នាយនៅតែប្រឹងប្រែងតស៊ូរកលុយចិញ្ចឹមជីវិត មិនចុះចាញ់នឹងវាសនាឡើយ។ កន្លងទៅនេះគេដឹងថា តា​ចេក បានដឹកបន្លែផ្លែឈើយកទៅលក់នៅគីរីរម្យ ដោយតារាកំប្លែងរូបនេះ បានជួបភាពលំបាកលំបិនជាច្រើន ទាំងការធ្វើដំណើរផ្លូវឆ្ងាយ ហើយពេលខ្លះលក់មិនដាច់សល់ខាតដើមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះ កាលពីដើមឆ្នាំ ២០២២ ក្នុងអំឡុងខែមករា កាលពីពេលដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យនោះ តារាកំប្លែង តាចេក ក៏ធ្លាប់បានជួបប្រទះគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កម៉ូតូ ដោយបានបណ្ដាលឱ្យមានរបួស សូម្បីតែចៅៗរបស់លោកក៏មានរបួសដែរ។ បន្ទាប់ពីនោះ ដោយសារមើលឃើញមានលំបាកលំបិនខ្លាំងពេក ក៏មានបណ្តាសប្បុរសជនជាច្រើន ទាំងអ្នកក្នុង និង ក្រៅសិល្បៈបានជួយជ្រោមជ្រែងជាលុយកាក់ដល់លោកជាបន្តបន្ទាប់ ដើម្បីដោះទ័លក្នុងសេដ្ឋកិច្ចគ្រួសារ ខណៈទីផ្សារសិល្បៈរបស់លោកបានដាំក្បាលចុះ។ បន្ថែមពីលើនោះទេ សូម្បីតែថៅកែលក់ពេជ្រ ទ្រី ដាណា ក៏បានជួយជាថវិកាសម្រាប់លោកងើបឡើងក្នុងរបររកស៊ីផងដែរ។ យ៉ាងណាមិញ មកដល់ពេលនេះ បើតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះ តាចេក ផ្ទាល់បានបង្ហោះឱ្យដឹងថា លោកបានផ្លាស់ប្តូរពីការលក់ដូរនៅគីរីរម្យ មកលក់ដូរនៅម្តុំរង្វង់មូលកួរស្រូវវិញហើយ ដោយមានលក់ទុរេន ខ្នុរ និង បាយ ជាដើម។ ជាមួយគ្នានោះ តាចេក ក៏បានរៀបរាប់ឱ្យដឹងយ៉ាងច្បាស់ថា ៖ «ខ្ញុំប្ដូរមុខរបលក់បន្លែផ្លែឈើនៅគីរីរម្យហើយ ឥលូវមកលក់ទុរេន ខ្នុរ និង លក់បាយនៅខាងកើតជាប់រង្វង់មូលកួរស្រូវ ផ្លូវទៅតាខ្មៅខាងស្ដាំដៃ បើមកពីតាខ្មៅនៅខាងឆ្វេងដៃ បើបងប្អូនកូនក្មួយឆ្លងកាត់កុំភ្លេចចូលជួយទិញធុរេន និង ខ្នុរ ចូលហូបបាយក៏បានដែរ»។ បន្ទាប់ពីបង្ហោះរៀបរាប់បែបនេះ តាចេក ក៏មិនភ្លេចអរគុណដល់សប្បុរជនដែលតែងតែជួយលោកនាពេលកន្លងមកផងដែរ ដោយលោកបានរៀបរាប់ថា ៖ «ខ្ញុំសូមជូនពរដល់អ្នកមានគុណ និង សប្បុរជន បងប្អូនកូនក្មួយ សូមឱ្យប្រកបដោយអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ»៕

Read More

ជាងមួយខែហើយ​ ទើបBirdមកបង្ហាញសំបុត្រមួយនេះ…

រយៈពេលជាងមួយខែទៅហើយ បន្ទាប់ពី ម.រ.ណ.ភា.ព របស់តារាសម្តែងស្រី Tangmo ប៉ុន្តែភាពគួរឲ្យស្រលាញ់ និងទង្វើល្អរបស់នាង នៅតែស្ថិតក្នុងចិត្តមនុស្សគ្រប់គ្នា ជាពិសេស លោក Bird ដែលជាមិត្តប្រុសរបស់នាង ក៏នៅតែចេញមកបង្ហាញនូវក្នុងការចងចាំល្អៗ នៅលើបណ្ដាញសង្គម គ្រប់ពេលវេលា។ ម៉្យាងវិញទៀត ថ្មីៗនេះ លោក Bird ថែមទាំងបានបង្ហោះរូបភាព នៃសំបុត្រមួយ ដែលជាការសរសេរដោយដៃរបស់ Tangmo និងបានសរសេរសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្នុងអំឡុងខែកុម្ភៈកន្លងទៅ ទៅដល់លោក Bird ជាមួយនឹងសារថា៖ To… Bird (2022) Happy Valentine’s day រីករាយថ្ងៃបុណ្យពីក្តីស្រលាញ់អរគុណចំពោះក្ដីស្រលាញ់ដែលបានផ្ដល់ឲ្យ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ #ស្រលាញ់ដូចមិនធ្លាប់ស្រលាញ់អ្នកណា។ អ្នកមានតម្លៃនៃខ្លួនឯង មានតម្លៃសម្រាប់ខ្ញុំ ។ ស្រឡាញ់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន ​ថែរក្សា​សុខភាព​ឲ្យបានល្អ​។ ក្នុងករណីដែលសុបិនក្លាយជាការពិត ដូច្នេះខ្ញុំអាចនៅ និងលេងជាមួយកូនៗបានយូរ លើសពីនេះ Bird ក៏បានសរសេរ Caption និងបង្ហាញអារម្មណ៍ស្រលាញ់ ទៅដល់ Tangmo ខណៈអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន បាននាំគ្នាជួយគាំទ្រ ក៏ដូចជាលើកទឹកចិត្តចំពោះលោក ជានិច្ច៕

Read More

អ្នកគ្រូហុងស៊ុយ ណាលី ផ្តាំត្រង់ៗ អ្នកកើតឆ្នាំវកហាមយកបុត្រក្នុងឆ្នាំ ២០២២ នេះ ព្រោះឆុងណាស់

ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រ នៅក្នុងជីវិតរស់នៅ។ ទន្ទឹមនឹងនោះផងដែរ ​នាពេលថ្មីៗនេះ អ្នកគ្រូបានបង្ហោះបញ្ជាក់តាមរយៈផេក My Destiny-វាសនាខ្ញុំ ឱ្យបានដឹងថា សម្រាប់អ្នកកើតឆ្នាំវក ហាមយកបុត្រក្នុងឆ្នាំ ២០២២ នេះ ពីព្រោះឆ្នាំខាល នឹងឆុង ១០០% ជាមួយឆ្នាំវក។ បន្ថែមលើសពីនេះ អ្នកគ្រូបានបញ្ជាក់ឱ្យដឹងទៀតថា បើលោកអ្នកកើតឆ្នាំវក ទោះលោកប៉ា ឬ អ្នកម៉ាក់ក៏ដោយ ឱ្យតែមានម្នាក់កើតក្នុងឆ្នាំវក គឺឆុងនឹងឆ្នាំខាលហើយ។ ករណីនេះ សូមកុំទាន់យកបុត្រក្នុងឆ្នាំ ២០២២ នេះ ជៀសវាងការឆុងខ្លាំង៕

Read More

Fashion ញាក់! គង់ ចាន់ស្រីមុំ ចំណាយម៉ាស់រាប់រយ យកធ្វើរ៉ូបពាក់សម័យកូវីដម៉ាអ៊េម

គង់ ចាន់ស្រីមុំ ត្រូវបានគេស្គាល់ជាតារាសម្ដែងស្រីពូកែលែងម៉ូដសម្លៀកបំពាក់ Fashion ប្លែកៗទាន់សម័យមួយរូប ហើយក៏ជាអ្នកម៉ាក់ហាសសូរស្លៀកពាក់ខោអាវកម្រជាន់ម៉ូដគ្នាដែរ។ មិនឱ្យមហាជនខកបំណងដែលហៅនាងជានារី Fashion នោះទេ ថ្មីៗនេះ គង់ ចាន់ស្រីមុំ បានរំលេចខ្លួនជាមួយម៉ូដរ៉ូបច្នៃឡើងយ៉ាងពិសេស ដោយយកម៉ាស់ជាច្រើនរាប់សិបម៉ាសមកផ្ដុំចូលគ្នាដេរភ្ជាប់ក្លាយជារ៉ូបយ៉ាងស្រស់ស្អាតមួយ តម្រូវតាមកាលៈទេសៈក្នុងយុគសម័យកូវីដ-១៩ រាតត្បាត។ លើសពីនេះ នៅផ្នែកខាងលើក្បាល ក៏មានច្នៃពីរឺរ៉ាំងជាច្រើនដាក់តម្រៀបគ្នាប្រៀបដូចជាពាក់មកុដសម្រាប់បវរកញ្ញាអ៊ីចឹង។ ក្រោយការបង្ហាញខ្លួនរបស់ គង់ ចាន់ស្រីមុំ ក្នុងរ៉ូបម៉ាសដ៏ស្រស់ស្អាតមួយឈុតនេះ ឃើញថាមានមហាជនជាច្រើនកោតសរសើរពីគំនិតច្នៃប្រឌិត ក៏ដូចជាទឹកដៃរបស់កូនខ្មែរយើងឈ្មោះ kolabrosana បូករួមទាំងម៉ូដែលស្រស់ស្អាតទៀតនោះ កាន់តែធ្វើឱ្យឈុតរ៉ូបម៉ាសនេះ មានភាពទាក់ទាញទ្វេឡើង៕

Read More

រូបភាពភ្ជាប់ពាក្យរវាង លោក ឌួង ឆាយ និងអនាគតភរិយា ដែលជានារីដ៏ស្រស់ស្អាតនិងវ័យក្មេងម្នាក់ថ្ងៃនេះ

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញលោក ឌួង ឆាយ និង នារីរូបស្អាតម្នាក់ឈ្មោះ ហ៊ ម៉ីលី ក្នុងពិធីភ្ជាប់ពាក្យនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នេះ។ កម្មវិធីភ្ជាប់ពាក្យរបស់លោក ឌួង ឆាយ ខាងលើមិនបានធ្វើឡើងឪឡារឹក ប៉ុន្ដែបានរៀបចំឡើងយ៉ាងប្រណីត ដោយមានផ្កាផ្ញីតែងលម្អ មានចាស់ទុំទាំងសងខាងដឹងឮ ព្រមទាំងមានភ្ញៀវកិត្តិយសជាច្រើនចូលរួមជាសក្ខីភាព។ លើសពីនេះ បើងាកទៅមើលសម្រស់អនាគតភរិយារបស់លោក ឌួង ឆាយ វិញ ឃើញថានៅក្មេង ថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង៕

Read More