អ៊ុំ វិចិត្រ ភ្ជាប់ពាក្យនឹងកូនក្រមុំអ្នកខេត្តព្រះសីហនុស្ងាត់ៗ អនាគតប្រពន្ធស្អាតអស់ទាស់

អ៊ុំ វិចិត្រ ភ្ជាប់ពាក្យនឹងកូនក្រមុំម្នាក់ខេត្តព្រះសីហនុស្ងាត់ៗ អនាគតប្រពន្ធស្អាតអស់ទាស់កីឡាករ​បាល់ទាត់​ដ៏ឆ្នើម អ៊ុំ វិចិត្រ សម្រេចចិត្តបិទបេះដូង ដោយលោកបានភ្ជាប់ពាក្យជាមួយកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ជាកូនអ្នកខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២។ ពិធីភ្ជាប់ពាក្យរបស់អ្នកចាំទីខ្ពស់ស្រឡះខាងលើ និង គូដណ្ដឹង បានរៀបចំឡើងលក្ខណៈគ្រួសារយ៉ាងកក់ក្ដៅ នៅផ្ទះរបស់ខាងស្រី ខេត្តព្រះសីហនុ ហើយបើតាមការបង្ហើបឱ្យដឹង ទំនាក់ទំនងស្នេហារវាង អ៊ុំ វិចិត្រ និង គូដណ្ដឹង រហូតច្បាស់លាស់ហ៊ានគិតគូដល់រឿងសាងអនាគតរួមគ្នានេះ គឺផ្ដើមចេញពីការគាំទ្រវិស័យកីឡាបាល់ទាត់។ អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ អនាគតភរិយាម្ចាស់អាវលេខ ២២ អ៊ុំ វិចិត្រ រូបនេះ មានឈ្មោះថា នួន សុផារី មានរូបសម្រស់ស្រស់សោភាមិនចាញ់អ្នកសិល្បៈប៉ុន្មានឡើយ។ ក្នុងថ្ងៃពិសេសនេះ អ៊ុំ វិចិត្រ បានបង្ហោះសារយ៉ាងមានអត្ថន័យថាចំពោះគូដណ្ដឹងបណ្ដូលចិត្តថា ៖ «អរគុណសម្រាប់ការផ្តល់តម្លៃ និង ជឿជាក់គ្នាកន្លងមកណាអូន»៕

Read More

កីឡាករ Man UTD ចំនួន១២នាក់ ទំនងជាអាចចាកចេញពីក្លិប ស្របពេលដែលលោក Ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមថ្មី

កីឡាករ Manchester United ចំនួន ១២នាក់ ទំនងជាអាចនឹងដើរចេញពីក្លិប ក្រោយពេលលោក Erik ten Hag ត្រូវបានប្រកាសជាអ្នកចាត់ការក្រុមថ្មី។ ជាការពិតណាស់ បន្ទាប់ពី Ten Hag ត្រូវតែងតាំងជាអ្នកចាត់ការក្រុមបិសាចក្រហមថ្មីមក លោកទទួលបានកញ្ចប់ទឹកប្រាក់ចំនួន ២០០លានផោន ឯណោះសម្រាប់រុះរើក្រុមឡើងវិញ ដូច្នេះហើយទើបលោកសម្រេចចិត្តបើកទ្វារឲ្យ កីឡាករមួយចំនួនចាកចេញ ដោយកីឡាករខ្លះអាចនឹងចាកចេញដោយគ្មានតម្លៃខ្លួន និង ខ្លះទៀតត្រូវលក់ចេញទៅក្លិបដទៃ។ បើយោងទៅតាមសារកាសែត Mirror បានចុះផ្សាយឲ្យដឹងថា កីឡាករដែលអាចចាកចេញដោយគ្មានតម្លៃខ្លូននោះរួមមាន Paul Pogba, Jesse Lingard, Juan Mata, Nemanja Matic, Edinson Cavani,​ និង Lee Grant​ ហើយចំពោះកីឡាករដែលត្រូវលក់ចេញនោះមាន Aaron Wan-Bissaka, Phil Jones, Alex Telles, Marcus Rashford និង Anthony Martial៕

Read More

ដំណឹងសោកសៅ! កូនប្រុសភ្លោះម្នាក់របស់ Cristiano Ronaldo បានទទួលម.រ.ណ.ភាព ទៅហើយ

ថ្មីៗនេះ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានប្រកាសដំណឹងដ៏ក្រៀមក្រំរបស់ខ្លួន រួមទាំងមិត្តស្រី នាង Georgina Rodriguez ដែលអ្នកទាំងពីរ បានបា.ត់.ប.ង់កូនភ្លោះម្នាក់ ដែលទើបនឹងកើតនៅលើទំព័រផ្ទាល់ខ្លួន។ ក្នុងនោះដែរ លោក Cristiano Ronaldo បានបង្ហោះសារមួយ នៅថ្ងៃទី ១៨ ខែមេសាកន្លងទៅនេះ ដោយបានលើកឡើងថា៖ វាជាសេចក្តីសោកស្ដាយជាខ្លាំង ដែលពួកយើងប្រកាសថា កូនប្រុសរបស់យើងបានទទួលម.រ.ណ.ភាព នេះជាទុ.ក្ខដ៏ក្រៀមក្រំបំផុតសម្រាប់ឪពុកម្តាយគ្រប់រូប។ កូនស្រីដែលទើបនឹងកើតរបស់យើង បានផ្តល់កម្លាំងចិត្ត ក្តីសង្ឃឹម និងសេចក្តីរីករាយដល់យើង។ យើងសូមថ្លែងអំណរគុណចំពោះគ្រូពេទ្យ និងគិលានុបដ្ឋាយិកាដែលបាន ការគាំទ្រ និងការថែទាំដោយជំនាញរបស់ពួកគេ។ គ្រួសាររបស់យើងកំពុងទទួលការបាត់បង់ សូមអនុញ្ញាតឱ្យមានឯកជនភាពក្នុងអំឡុងពេលដ៏លំបាកនេះផង។ យ៉ាងណាមិញ ចំពោះដំណឹងដ៏សោកស្ដាយនេះ មិត្តៗ ព្រមទាំងអ្នកគាំទ្រទាំងឡាយ បានផ្ញើនូវការលើកទឹក និងចូលរួមរំលែកទុក្ខដល់រូបលោក ក៏ដូចជាក្រុមគ្រួសារទាំងមូល ដែលបានបា.ត់ប.ង់សមាជិកថ្មីម្នាក់ ផងដែរ៕

Read More

កៀកចូលឆ្នាំ ធារី ចន្ថាប៊ីន នាំប្រពន្ធកូនស្លៀកពាក់ប្រពៃណីខ្មែរ សមសួនទាក់ភ្នែកណាស់

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ ក្នុងនោះគេឃើញនៅតាមបណ្ដាមជ្ឈដ្ឋាននានាកំពុងត្រៀមខ្លួនរៀបចំស្វាគមន៍ទទួលទេវតាឆ្នាំថ្មី ជាមួយនឹងការជួបជុំសាច់ញាតិបងប្អូនក្នុងរង្វង់គ្រួសារបង្កើនបរិកាសឱ្យកាន់តែសប្បាយរីករាយ។ ងាកមកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន ដែលជាកូនកាត់ខ្មែរ-បារាំងរូបនេះវិញ ក៏បាននាំប្រពន្ធ និង កូនជាទីស្រឡាញ់ស្លៀកឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតសមសួន បង្ហាញពីភាពថ្លៃថ្នូរ និង ការស្រឡាញ់វប្បធម៌ខ្មែរដ៏ស្រស់បំព្រង។ ក្នុងនោះ ធារី ចន្ថាប៊ីន ក៏បានបង្ហោះរូបថតជុំគ្រួសារដែលបានផ្ដិតទុកជាអនុស្សាវរីយ៍ ព្រមជាមួយពាក្យសម្ដីជូនពរប្រជាពលរដ្ឋខ្មែរយើងនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខថា ៖ «យើងចង់ក្លាយជាមនុស្សដំបូងដែលសូមជូនពរឱ្យអ្នករីករាយបុណ្យចូលឆ្នាំខ្មែរ»។ ទោះបីជាភរិយារបស់កីឡាករបាល់ទាត់ដ៏ឆ្នើម ធារី ចន្ថាប៊ីន គឺជាជាតិសាសន៍បរទេស ប៉ុន្ដែអ្នកនាងបង្ហាញពីការស្រឡាញ់សម្លៀកបំពាក់ខ្មែរ ក៏ដូចជាវប្បធម៌ដ៏ល្អផូរផង់របស់យើង មើលទៅសុភាពទន់ភ្លន់គួរឱ្យស្រឡាញ់៕

Read More