ក៏មានសំណាងខ្លាំងម្ល៉េះ! សម្តេចតេជោ ហ៊ុន សែន បង្ហាញ​អនាគត​ចៅប្រសារស្រី លេីបណ្ដាញសង្គម​ អមនឹងសារថា….

កាលពីរសៀលថ្ងៃទី២ ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអត្តសញ្ញា អនាគតចៅប្រសារស្រី ដែលមានរូបសម្ផស្សដ៏ស្រស់ស្អាត នៅលើបណ្ដាញសង្គមInstagram ផ្លូវការរបស់សម្តេច។ ក្នុងនោះ រូបភាពមួយសន្លឹក ដែល សម្តេចបានបង្ហោះ របស់ចៅប្រុសមុខស្រស់ រូបរាងខ្ពស់សង្ហាគ្រោងឈុតអាវធំ ឈរជាមួយនឹងអនាគតចៅប្រសារ មុខញញឹមស្រស់ ថ្ពាល់ខួចទៀតនោះ មើលទៅពិតជាសាកសមគ្នាខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានសរសេរសារមួយឃ្លាយ៉ាងខ្លីដោយមានអត្ថន័យថា៖ អនាគតចៅប្រសារ។ កុំព្យាយាមបំបែក ក្មេងតែត្រូវណែនាំឱយពួកគេរៀនសូត្ររហូតចប់មហាវិទ្យាល័យចាំរៀបការឱយ។ ជាមួយគ្នានោះ នៅក្រោមរូបភាពមួយសន្លឹកនេះ ក៏មានអ្នកគោរពស្រលាញ់ បញ្ចេញមតិ ថា សម្តេចពុកពិតជាមាន ទឹកចិត្តមេត្តាករុណា ណាស់៕ សូមទស្សនារូពភាពខាងក្រោម៖

Read More

កុំមើលស្រាលអី! យុវតីម្នាក់ចេញមុខចែករំលែកអាការ និង ស្ថានភាពជំងឺបាក់ទឹកចិត្ត ដែលខ្លួនជួបប្រទះ

បច្ចុប្បន្ននេះ ជំងឺបាក់ទឹកចិត្ត (Depression) ត្រូវបានគេចាប់អារម្មណ៍ និង ព្រួយបារម្ភខ្លាំងបំផុត ដោយសារតែជំងឺនេះ មានអាត្រានៃការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈនៅកម្ពុជាយើង គេសង្កេតឃើញជំងឺនេះ ភាគច្រើនកើតទៅលើយុវវ័យតែម្ដង។ ថ្មីៗនេះផងដែរ តាមរយៈគណនីមួយដែលមានឈ្មោះ Jasmine Riyaheng បានចេញមកចែករំលែកនូវអាការជំងឺបាក់ទឹកចិត្ត (Depression) ដែលខ្លួនបានជួបប្រទះ ដែលមានដូចជា ៖ ១. ពិបាកចិត្តដោយគ្មានមូលហេតុ ២. គិតច្រើន ៣. ឧស្សាហ៍ឈឺក្បាល ៤. ឧស្សាហ៍ឈឺក្រពះ ៥. ចង្វាក់បេះដូងឧស្សាហ៍លោតញាប់ ៦. ឆាប់ភ័យរន្ធត់ ឆាប់អន់ចិត្ត ឆាប់យំ ៧. ឧស្សាហ៍សុបិនអាក្រក់ ឬ សុបិនយូរៗ ៨. មានអារម្មណ៍ពិបាកចិត្តពេលស្តាប់បទ sad ដោយគ្មានមូលហេតុ ៩. ពេលខ្លះពិបាកដកដង្ហើម ឬ ថប់ដង្ហើម ចំណុចខ្លះស្រដៀងនឹងជំងឺគាំងបេះដូងដែរ។ ដោយឡែក យុវតីខាងលើបានរៀបរាប់នៅលើសាររបស់ខ្លួនទៀតថា ៖ «Depression ជាជំងឺមួយដែរចាស់ៗគាត់មិនយល់ គាត់គិតថាវាគ្រាន់តែជារឿងធម្មតាៗ រហូតយូរៗទៅវាក្លាយទៅជាការបាក់ទឹកចិត្ត មានអារម្មណ៍ថាគ្មានអ្នកណាត្រូវការ មនុស្សជុំវិញខ្លួនមិនយល់ពីយើង ចាប់ផ្ដើមចង់នៅម្នាក់ឯង មិនចូលចិត្តភាពរញ៉េរញៃមនុស្សច្រើន លាក់បាំងរឿងពិបាកចិត្តទុកតែម្នាក់ឯង ខឹងមួរម៉ៅច្រើន។ មានពេលខ្លះ គិតរហូតទាល់តែធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាពិបាកចិត្តអត់មូលហេតុ យូរៗទៅមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន»​។ យុវតីរូបនេះ បានបន្តទៀតថា ៖ «យើងអត់ដឹងថាត្រូវធ្វើម៉េច ទើបកុំឱ្យខ្លួនឯងគិតច្រើន យើងអត់ដឹងថាត្រូវធ្វើម៉េច ទើបអាចបញ្ជាវាបាន រហូតធ្វើឱ្យយើងស្វែងរកវិធីងាយៗដើម្បីបញ្ឈប់វា តែងតែលេបថ្នាំងងុយដេករាល់យប់ ដើម្បីកុំឱ្យគិតច្រើន លេបតាំងពីមួយគ្រាប់ រហូតដល់ ៣ គ្រាប់ដើម្បីឱ្យគេងលក់ ហើយតែងតែមានអារម្មណ៍គ្រាំគ្រាគ្រប់ពេល លែងចង់ចេញទៅណាមកណា ចូលចិត្តភាពស្ងប់ស្ងាត់។ បើសិនមនុស្សក្នុងគ្រួសារស្ដីបន្ទោស ហើយយកទៅប្រៀបធៀបកូនគេ ឬ ត្រូវមនុស្សក្នុងគ្រួសារតែងតែមានបញ្ហាដោយសារតែយើង យូរៗទៅមានអារម្មណ៍ថា មិនចង់ធ្វើជាបន្ទុករបស់នរណាម្នាក់ មានអារម្មណ៍ខ្លួនគ្មានតម្លៃ គិតអ្វីមិនចេញ ធ្វើអ្វីមិនកើត គ្មានកម្លាំងចិត្ត…

Read More

(វីដេអូ) អ្នកណាមិនរំភើបចិត្ត! ដូនចាស់លក់ផ្លែឈើ ជួបឧកញ៉ា ទៀ វិចិត្រ ទិញអស់គ្មានសល់មួយរំពេច

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង រំភើបចិត្តជាខ្លាំង ក្រោយបានឃើញវីដេអូសកម្មភាពឧកញ៉ា ទៀ វិចិត្រ បានជួយទិញផ្លែឈើដូនចាស់មួយរូបនៅតាមផ្លូវ អស់ត្រឹមមួយរំពេច គួរឱ្យកោតសរសើរ។ តាមរយៈវីដេអូប្រមាណជាង ០៨ នាទី បានបង្ហាញពីសកម្មភាព ឧកញ៉ា ទៀ វិចិត្រ និង ក្រុមគ្រួសារ បាននាំគ្នាជួយទិញ អង្ក្រង និង ផ្លែឈើ ដែលដូនចាស់តម្រៀបលក់នៅថាស តាមដងផ្លូវ ដោយទិញយកទាំងអស់តែម្ដង ធ្វើឱ្យដូនចាស់មានអារម្មណ៍រំភើប អង្គុយសំពះជូនពរយ៉ាងរំជួលចិត្ត។ ក្រោយលក់ផ្លែឈើទាំងនោះអស់ លោកឧកញ៉ា បានជូនថវិកាលោកយាយថែម ១០ ម៉ឺនរៀលទៀត ដោយដូនចាស់រំភើបចិត្តពេក បានត្រឹមអង្គុយសំពះជូនពរចំពោះជំនួយមួយនេះ ដោយញញឹមប្រកបដោយភាពសប្បាយរីករាយនៅក្នុងដួងចិត្ត៕

Read More

ស-ា.ហ-ាវមែន!តាមពិតគឺមានអ្នកចូលដៃម្នាក់ទៀត ហើយរៀបគម្រោងទុកមុន ២

នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ នេះ ប៉ុស្ត៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ បានបញ្ជាក់ឱ្យបានដឹងពីករណីឃាតកម្មសង្សារភេទទី ៣ មួយ កើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ ៥ បេ ផ្លូវបេតុង ក្រុម ៥ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ០០ នាទី កន្លងទៅ។ ខាងនគរបាលបានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃកើតហេតុស្ត្រីម្នាក់ឈ្មោះ ទុំ ស ជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរនោះ បានធុំក្លិនស្អុយចេញពីក្នុងបន្ទប់ជួលលេខ ៥B ហើយមានចាក់សោទ្វារពីខាងក្រៅ ក៏ទៅប្រាប់អ្នកគ្រប់គ្រងផ្ទះជួលឱ្យបានដឹង ទើបម្ចាស់ផ្ទះរាយការណ៍មកសមត្ថកិច្ច គាស់សោបន្ទប់ខាងលើ ឃើញសាកសពមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ដេកស្លាប់លើឥដ្ឋការ៉ូក្នុងបន្ទប់ ដោយមានសភាពហើមស្អុយ ទើបក្រុមជំនាញបានចុះពិនិត្យមើលសាកសព ហើយសន្និដ្ឋានថាសពស្លាប់ដោយការខ្ទប់ច្រមុះ និង មាត់ បណ្តាលឱ្យថប់ដង្ហើមស្លាប់។ លុះដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៧ ម៉ ៣០ នាទី កម្លាំងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភូ សៀវឡាង ហៅ លាង ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅខេត្តព្រះវិហារ ហើយគេបានឆ្លើយសារភាពថា រូបគេ និង បក្ខពួកម្នាក់ទៀតឈ្មោះ ទី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី កាលពីថ្ងៃទី ២១ ខែមេសា…

Read More

ពូកែសម្ដែងណាស់! សម្ល-ា.ប់គូស្នេហ៍ភេទទី ៣ ខ្លួនឯងហើយមកផុសរំលែកទុក្ខយ៉ាងកម្សត់ឡើងហំ បន្លំភ្នែកគេឯង

កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ០០ នាទី កន្លងទៅ មានករណីឃាតកម្មមួយកើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ ៥ បេ ផ្លូវបេតុង ក្រុម ៥ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ រួចធ្វើសកម្មភាពគេចខ្លួនបាត់។ ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញបានចុះពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និង ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិសែនរុងរឿង ១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំពោះរឿងនេះ ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះ មានទំនាក់ទំនងជាមួយប្រុសផ្សេង ជាហេតុធ្វើឱ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយយកខ្សែភ្លើងរឹត-កសម្លាប់។ ជនសង្ស័យខាងលើបានបន្តទៀតថា ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរស័ព្ទ និង ម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍នោះ គឺក្រោយពេលសម្លាប់រួច ជនសង្ស័យបែរជាបង្ហោះសាររំលែកទុក្ខយ៉ាងសោកសៅទៅវិញ ដោយរៀបរាប់បែបនេះថា «ហេតុអ្វីបានជាអ្នកមិនគោរពពាក្យសន្យារបស់អ្នកបែបនេះ អ្នកសន្យាជាមួយខ្ញុំថា នឹងខំរកលុយជាមួយគ្នាទិញផ្ទះ…

Read More

ចែកគ្នាដឹងផង! ឆ្មប ណែនាំស្ត្រីទើបសម្រាលកូនរួច ហាមអាំងភ្លើងដាច់ខាត ចៀសវាងមានបញ្ហាបែបនេះ

ប្រិយមិត្តប្រាកដជាបានដឹងហើយ តាមទំនៀមទម្លាប់រស់នៅរបស់ប្រជាជនខ្មែរយើងមួយចំនួន តាំងពីដើមមក ក្រោយពីស្ត្រីសម្រាលកូនរួចហើយ ចាស់ៗតែងនិយមឱ្យស្ត្រីជាម្ដាយអាំងភ្លើង ដោយសម្រាកនៅលើគ្រែ នឹងមានដុតភ្លើងចង្ក្រាន្តនៅពីក្រោម។ ទាក់ទិនទៅនឹងសកម្មភាពបែបនេះ ក៏មានឆ្មបមួយរូប បានចេញមុខមកបញ្ជាក់ថា ស្ត្រីទើបតែសម្រាលកូនរួច គឺហាមអាំងភ្លើងជាដាច់ខាត ព្រោះអាចបណ្ដាលឱ្យមានផលប៉ះពាល់។ ស្ត្រីជាឆ្មប ដែលមានគណនីឈ្មោះ Chan Rattana បានបញ្ជាក់ថា ៖ «ក្នុងនាមខ្ញុំជាឆ្មប សូមជម្រាបជូនដល់បងប្អូនកូនក្មួយ ដែលជាស្រ្តីទើបតែសម្រាលកូនរួច ហាមជាដាច់ខាតអាំងភ្លើង ការអាំងភ្លើង ប្រៀបដូចជាអាំងត្រីអ៊ីចឹង វាធ្វើឱ្យបែកញើស ស្បែកស្ងួត អស់កម្លាំង ថប់ដង្ហើម មានពងខ្ទុះលើស្បែកម៉ែ និង កូន ពេលខ្លះសម្ពាធឈាមឡើងទៀត។ ម៉្យាងទៀត ចាស់ៗខ្លះគាត់ឱ្យតមអាហារដែលមានជីវជាតិទៀត គាត់ឱ្យហូបតែអាហារណាដែលគ្មានជីវជាតិ ដល់ម្តាយ និង កូន ព្រោះគាត់ខ្លាចទាស់។ ខ្ញុំសូមជម្រាបថា បើតមអាហារដែលមានជីវជាតិកាន់តែខ្លាំង ស្រ្តីនឹងជួបបញ្ហាទាស់កាន់តែខ្លាំង ព្រោះខ្វះជីវជាតិ ហៅថាបាក់ ដូច្នេះធ្វើឱ្យម្តាយ និង កូនសុខភាពមិនល្អ រឹតតែមានជំងឺច្រើន»។

Read More

សម្ដេចប្រកាស «មន្ទីរពេទ្យហ្លួងម៉ែ» នឹងប្រែជាមន្ទីរពេទ្យឯកទេសជំងឺមហារីកវិញ ក្រោយស្ថានភាពកូវីដរលត់

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នេះ បានប្រកាសឱ្យបានដឹងថា មន្ទីរពេទ្យហ្លួងម៉ែ ដែលកំពុងឱ្យអ្នកជំងឺសម្រាកព្យាបាលកូវីដ-១៩ នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ «មហារីក» នៅពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ និង អស់អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅទីនោះ។ សម្ដេចបានថ្លែងបែបនេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និង អត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ៣១ នៅប្រទេសវៀតណាម៕

Read More

ចែកគ្នាដឹង!តម្លៃត្រូវបង់ពេលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈ៣ខែទៀតនឹងបើកឲ្យសាកល្បង

កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមយុវជន​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ព្រមទាំងនិស្សិត​នៃវិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន​សរុបប្រមាណ ៣០០ នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សា ​ស្វែង​យល់ពី​ការងារ​សាងសង់ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ​។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យបានដឹងថា ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ​ ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយក្រុមហ៊ុនអនុញ្ញាតឱ្យប្រើប្រាស់ដោយឥតគិតថ្លៃចំនួន ១ ខែ ដើម្បីប្រជារាស្ត្រខ្មែរស្គាល់ពីផ្លូវល្បឿនលឿន។ ដោយឡែក​ចំពោះតម្លៃវិញ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ថវិកាដែលត្រូវបង់ក្នុងឆ្នាំទី ១ គឺត្រឹមតែ ១២ ដុល្លារ ពោលគឺ ១២ ដុល្លារទៅ និង ១២ ដុល្លារមក សរុប ២៤ ដុល្លារ ក្នុងមួយរថយន្ត។ គួរឱ្យដឹងផងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ដោយគិតត្រឹមថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញនេះ ដំណើរការនៃការដ្ឋានសាងសង់ គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនឹងគ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ ដែលគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ ២០២២ ខាងមុខ។ ផ្លូវនេះ តភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រើរយៈពេលសាងសង់…

Read More

បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្រ្គោះជីវិតអូន

កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកស្ដាយយ៉ាងខ្លាំង ក្រោយបានឃើញពីសាររៀបរាប់ពីក្ដីទុក្ខសោករបស់បុរសម្នាក់ ដែលបានបាត់បង់ភរិយាជាទីស្រឡាញ់ ខណៈនាងបានសម្រាលកូនមុនថ្ងៃកំណត់។ ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីបុរសដែលជាស្វាមី បានរៀបរាប់ថា៖ «បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំឱ្យវិលទៅរកកាលពី ៥ ថ្ងៃមុន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្រ្គោះជីវិតអូន ណាប្រពន្ធសម្លាញ់។ រយៈពេលត្រឹមតែ ៣ យប់សោះ បែរជាអាចធ្វើឱ្យអូន ចាកចេញទៅពីបង និង គ្រួសារដោយមិននឹកស្មាន។ អូនអើយកូនយើង មានសុខសុវត្ថិភាពហើយ ពេលទៅពេទ្យរាល់ខែ អូនតែងចង់ឃើញមុខកូន អូនស្រឡាញ់កូនណាស់ អូនទិញសម្ភារគ្រប់យ៉ាងទុក តាំងពី ៥-៦ ខែ ត្រៀមសម្រាប់កូន»។ បុរសជាប្ដី បានរៀបរាប់ទាំងទុក្ខសោកបន្ដទៀតថា ៖ «ថ្ងៃដែលកូនយើងបានឃើញពន្លឺថ្ងៃ បែរជាអូនមិននៅទៅវិញ ទោះជាកូនយើងត្រូវសម្រាលមុនកំណត់ ប៉ុន្តែគាត់រឹងមាំ ហើយគួរឱ្យស្រឡាញ់ណាស់។ អូនជាជាស្រ្តីម្នាក់ដែលឆ្លាតហើយពូកែ ចូលចិត្តអាណិត និង ជួយអ្នកដទៃ ហើយក៏ជាភរិយាម្នាក់ដែលស្រឡាញ់ស្វាមីបំផុត។ ពេលបងចេញទៅធ្វើការ គឺសុំឱបបន្តិចសិន ពេលមកពីធ្វើការវិញ ក៏សុំឱបបន្តិចដែរ។ អូនតែងចង់ឱ្យប្រើរបស់ណាដែលល្អៗ ហើយខ្លួនឯងប្រើអ្វីក៏បាន។ អូនភ្លេចហើយ? អូនបានសន្យានឹងបងហើយ ថាពេលកូនរបស់យើងអាយុ ៦ ខែ ពួកយើងនឹងចេញដើរលេងនៅក្រៅប្រទេសជាមួយគ្នា តែពេលនេះ អូនបានក្បត់សន្យាជាមួយបងហើយ»។ បុរសជាប្ដីបានរៀបរាប់បន្តថា ៖ «អូនបានប្រាប់បងថា ក្រៅពីគ្រួសារ បងគឺជាបុរសម្នាក់ដែលអូនស្រឡាញ់ខ្លាំងបំផុត ប៉ុន្ដែបងគ្មានសំណាងសោះ បែរជាត្រូវបាត់បង់មនុស្សដែលស្រឡាញ់បងបំផុតដោយមិននឹកស្មានទៅវិញ។ ពួកយើងរៀបការមិនទាន់បាន ១ ឆ្នាំផង (១០ ខែ ៦ ថ្ងៃ) អូនក៏ត្រូវឃ្លាតពីបងទៅកន្លែងដល់សែនឆ្ងាយ ឆ្ងាយរហូតបងមិនអាចស្វែងរកអូនឃើញ។ ហេតុអី្វបានជាយើង មិនរស់នៅជាមួយគ្នាដល់ចាស់ ដូចគូគេដទៃ។ រឿងដែលកើតឡើង បងពិតជាមិនអាចទទួលយកបាន ប៉ុន្ដែទោះបងមិនព្រមទទួលយ៉ាងណា ក៏វាបានកើតឡើងហើយ។ បងនឹងមើលថែកូនយើង និង…

Read More

សោកស្ដាយ លោកយាយ អាយុច្រើនជាងគេបំផុត លើពិភពលោក ទទួលម.រ.ណ.ភា.ព.ហើយ

លោកយាយ Kane Tanaka ដែលជាមនុស្សចាស់ជាងគេបំផុតលើពិភពលោក បានទទួលម.រ.ណ.ភា.ព.ក្នុងអាយុ១១៩ឆ្នាំ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២កន្លងទៅ បើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេស។ តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ បានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ និងចំពោះការចាកចេញរបស់គាត់ បានធ្វើឲ្យខាងកំណត់ត្រាពិភពលោកហ្គីនណេស មានការសោកស្ដាយជាខ្លាំង។ ហើយគាត់ ត្រូវបានទទួលស្គាល់ថាជាមនុស្សចាស់ជាងលើបំផុតលើពិភពលោក ដែលមានជីវិតរស់នៅ កាលពីឆ្នាំ២០១៩ម៉្លេះ ខណៈរូបគាត់ផ្ទាល់មានអាយុ១១៦ឆ្នាំ និង២៨ថ្ងៃ។ តួយ៉ាង គ្រួសាររបស់លោកយាយ បាននិយាយកាលពីដើមខែមេសានេះដែរថា នារយៈពេលខ្លីចុងក្រោយ មុនគាត់ទទួល.ម.រ.ណ.ភា.ព គាត់បាន.ធ្លា.ក់.ខ្លួ.ន.ឈឺ.ជាញឹកញាប់ និងចេញចូលមន្ទីរពេទ្យញឹកញាប់ផងដែរ។ ហើយគាត់ ក៏ធ្លាប់បានរួចរស់ជីវិតពី.ជំ.ងឺ.ម.ហា.រី.ក.ពីរដង និងបានរស់នៅតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន រួមមាន សង្គ្រាមលោកលើកទី២ ជំ.ងឺ.គ្រុ.ន.ផ្តា.សា.យ.អេស្ប៉ាញឆ្នាំ១៩១៨ និងជំងឺរា.ត.ត្បា.ត.កូវីដ-១៩ជាដើម។ យ៉ាងណាមិញ កាលពីថ្ងៃខួបកំណើតឈានចូលអាយុ១១៩ឆ្នាំ គ្រួសាររបស់លោកយាយ បាននិយាយទៀតថា លោកយាយមានបំណងចង់រស់រានមានជីវិត ដល់អាយុ១២០ឆ្នាំប៉ុណ្ណោះ៕

Read More