(វីដេអូ) អ្នកគាំទ្រសប្បាយចិត្ត ពេលឃើញតារាកំប្លែងលោក សង់ស៊ីស មានសុខភាពប្រសើរជាងមុន

កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានដឹងឮខ្លះៗរួចមកហើយពីស្ថិតភាពសុខភាពរបស់តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស ដែលកន្លងមកលោកធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដែលធ្វើឱ្យក្រុមគ្រួសារ អ្នកសិល្បៈដែលគោរពស្រឡាញ់លោក ក៏ដូចជាអ្នកគាំទ្រតារាជើងចាស់រូបនេះ មានក្ដីព្រួយបារម្ភជាខ្លាំង។ យ៉ាងណាមួយរយៈចុងក្រោយនេះ សុខភាពរបស់តារាកំប្លែងជើងចាស់ខាងលើ ហាក់ត្រឡប់មកល្អប្រសើរឡើងវិញម្ដងទៀត បន្ទាប់ពីគេឃើញសកម្មភាពមួយដែល សុន ស្រីនិត កូនស្រីបង្កើតរបស់លោកតា សង់ស៊ីស បានបង្ហោះវីដេអូរបស់លោកកំពុងទទួលទានអាហារនៅខាងក្រៅ ដែលលោកអាចអង្គុយ និង ទទួលទានអាហារបានដោយខ្លួនឯង។ ងាកមកតារាកំប្លែង អ្នកនាង កាឆយ ដែលជាកូនស្រីម្នាក់ទៀតរបស់លោកតា សង់ស៊ីស ក៏បានបង្ហាញក្ដីរំភើបពេលឃើញលោកឪពុកមានសុខភាពប្រសើរឡើងវិញដូច្នេះថា ៖ «ពុកចាស់ហើយ អាណិតណាស់កូនឃើញពុកពិសាបានពិតជាសប្បាយចិត្ត សូមពុកអាយុវែង និង សុខភាពល្អ»៕

Read More

អបអរពិធីករ សុខ រ៉ាស៊ី ទើបទទួលបានសមាជិកថ្មី សំខាន់ដាក់ឈ្មោះកូនយ៉ាងពីរោះ

ពិធីករប្រចាំប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ទើបប្រកាសទទួលបានសមាជិកថ្មី នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ នេះ ដែលជាកូនប្រុសមានមុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ណាស់។ តាមរយៈការប្រកាសពីដំណឹងដ៏គួរឱ្យរីករាយនេះ លោក សុខ រ៉ាស៊ី ក៏បានដាក់ឈ្មោះកូនទើបនឹងសម្រាលនោះយ៉ាងពីរោះថា អៀង រាសីសន្តិភាព ទៀតផង។ ដោយសេចក្ដីរំភើបរីករាយនឹងទទួលបានកាដូជីវិតថ្មីនេះ សុខ រ៉ាស៊ី រៀបរាប់ថា ៖ «សូមស្វាគមន៍ សមាជិកថ្មី៖ អៀង រាសីសន្តិភាព – កើតថ្ងៃច័ន្ទ ដើមទ្រព្យ សម័យរីកចម្រើន និង អស់កូវីដ!»។ ក្នុងនោះក៏មានមិត្តភក្ដិក្នុងចង្កោមសិល្បៈ និង មហាជនអ្នកគាំទ្រជាច្រើនបានចូលទៅអបអរសាទរដល់ពិធីករ សុខ រ៉ាស៊ី តាមរយៈការផុសរបស់លោកយ៉ាងច្រើនព្រោងព្រាត៕

Read More

កាន់តែក្តៅ! Sand ទ្រាំលែងបាន ប្តឹងប្តី Ning Panita ថែមទៀត ក្រោយគេពោលពាក្យចុកៗនេះដាក់

ក្រោយពីរឿងរ៉ាវក្តីរបស់តារាស្រី Tangmo ត្រូវបានបញ្ចប់ Sand ជាម្នាក់ក្នុងចំណោមជនសង្ស័យ បានមកផុសរូបញញឹមញញែមសប្បាយចិត្ត ដែលធ្វើឱ្យមហាជន ជាពិសេសតារាៗប្រុសស្រីជាច្រើនក្នាញ់ទើសចិត្តមិនតិចឡើយ ហើយក៏មានអ្នកខ្លះបានបោះពាក្យសម្តីឌឺដងថាឱ្យនាង រហូតក្លាយទៅជាការប្តឹងផ្តល់ទៀតផង។ ក្នុងនោះ គេក៏ឃើញតារាស្រី Ning Panita បានចូលរួមថាឱ្យ Sand យ៉ាងចុកៗឈាមផងដែរ ដោយអ្នកទាំងពីរបានឆ្លើយឆ្លងគ្នានៅក្នុងខមមិនផាំងទៅផាំងមកមិនដាច់ ដែលធ្វើឱ្យ Sand ទ្រាំមិនបានក៏សម្រេចចិត្តប្តឹង Ning តែម្តង។ យ៉ាងណាមិញ ក្រោយពីនោះមិនបានប៉ុន្មាន ស្រាប់តែ Sand​ ងាកមកប្តឹងស្វាមីរបស់ Ning ថែមទៀត បន្ទាប់ពីរូបលោកបានចូលទៅខមមិនឌឺដង ប្រៀបធៀបនាង និង Gatick ជាមួយនឹងសត្វអន្សង ថាសត្វអន្សងពិតប្រាកដបែរជាមកអង្គុយក្នុងឡានយ៉ាងសប្បាយចិត្ត ចំណែកសត្វអន្សងក្លែងក្លាយកំពុងតែនៅតាមបឹង តាមព្រៃទៅវិញ។ ក្នុងនោះ កាលពីថ្ងៃទី ១​ ខែឧសភា ឆ្នាំ ២០២២ កន្លង Sand បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសរួចរាល់ហើយ នាងបានឱ្យដឹងថា នាងនឹងតាមរករឿងស្វាមី Ning ឱ្យដល់ទីបញ្ចប់ ព្រមទាំងទារលុយរាប់សែនដុល្លារទៀតផង​ ព្រោះគេបានធ្វើឱ្យខូចខាច បាត់បង់កិត្តិសយនាង ទាំងដែលមិនដែលស្គាល់គ្នាសោះ តែបែរជាហ៊ានមកប្រើពាក្យសម្តីបែបនេះដាក់នាងទៅវិញ។ យ៉ាងណាមិញ Sand ក៏បានឱ្យដឹងទៀតថា នាងបាននិយាយគ្នាជាមួយនឹង Gatick រួចហើយ ហើយ Gatick ក៏នឹងធ្វើការប្តឹងទៅលើស្វាមីរបស់ Ning រូបនេះដូចគ្នា៕

Read More

ក្រោយគេរិះគន់រឿងតែងខ្លួនដូច Tangmo ថ្ងៃធ្លាក់ទឹក ឥឡូវ Miss Earth ថៃ ២០១៩ ចេញមុខឆ្លើយតបយ៉ាងនេះវិញ

កាលពីថ្ងៃទី ២៨ ខែមេសា​ ឆ្នាំ ២០២២ កន្លងទៅនេះ បានផ្ទុះផ្អើលបណ្តាញសង្គមថៃទៀតហើយ​ ក្រោយពីអតីត Miss Earth Thailand ២០១៨ បានតែងខ្លួនស្រដៀងនឹងតារាស្រី Tangmo នៅថ្ងៃដែលនាងធ្លាក់ទឹកស្លាប់ រួចទៅអង្គុយថតរូបកាច់រាងនៅលើទូក ធ្វើឱ្យមហាជនទ្រាំមិនបាន នាំគ្នាពន្លះនាងយ៉ាងចាស់ដៃ។ យ៉ាងណាមិញ ទាក់ទងជាមួយរឿងនេះ មហាជនពិតជាក្តៅក្រហាយនៅមិនសុខមែនទែន ព្រោះរឿងរ៉ាវក្តី Tangmo នៅមិនទាន់រសាត់បាត់នោះទេ វានៅតែជាដំបៅក្នុងចិត្តដែលធ្វើឱ្យមហាជនពើតផ្សារនៅឡើយ តែ Petch Teeyapar ដែលជាអតីត Miss Earth បែរជាមកធ្វើត្រាប់តាម ហាក់ដូចជាប្រមាថអ្នកស្លាប់ និង ទាក់ទាញចំណាប់អារម្មណ៍ទៅខ្លួនឯងដូច្នោះ។ ដោយឡែក ក្រោយពីទទួលការរិះគន់ជេរយ៉ាងគំហុគរួច Petch Teeyapar ក៏បានចេញមុខមកបកស្រាយឱ្យមហាជនបានដឹងវិញផងដែរ។ នាងបានឱ្យដឹងថា នាងមិនស្លៀកឈុតដូច Tangmo ទាំងអស់ទេ នាងស្លៀកឈុតផ្សេងៗច្រើនទៀត តែក៏មានឈុតខ្លះស្រដៀងគ្នា ហើយចេតនាដែលនាងធ្វើ គឺចេតនាល្អ នាងមិនបានតាំងចិត្តទាក់ទាញចំណាប់អារម្មណ៍អ្នកណា ឬក៏តោងអ្នកស្លាប់ល្បីនោះទេ។ ​​អ្វីដែលនាងធ្វើ គឺជួយសង្គមរកចម្លើយ គឺបង្ហាញឱ្យឃើញថា ការស្លៀក Body Suit បែបនេះ គឺមិនអាចទៅបត់ជើងចុងទូកបានឡើយ តែចេតនាល្អរបស់នាង ដែលចង់ជួយរកយុត្តិធម៌ឱ្យ Tangmo បែរជាមកត្រូវមហាជនព្រួតជេរយ៉ាងចាស់ដៃបែបនេះទៅវិញ។ ហើយបើនាងចង់បានចំណាប់អារម្មណ៍ពិតមែន នាងប្រាកដជាដឹងហើយថា អ្វីដែលនាងធ្វើនេះ ប្រាកដជាផ្ទុះល្បី ព្រមទាំងនឹងត្រូវពួកអ្នកកាសែតមកចោមរោមសម្ភាសជាក់ជាមិនខាន​ ហើយនាងក៏ប្រហែលទៅតែងខ្លួនស្អាតៗឱ្យពួកគេសម្ភាសបាត់ហើយ មិនមែនមកសំងំក្នុងផ្ទះ មុខក៏មិនលុបបែបនេះទេ។ ចុងក្រោយនាងបន្តទៀតថា​ តាមពិតទៅការបញ្ចេញមតិរិះគន់មកលើនាងទាំងអាចប៉ុន្មាន នាងអាចប្តឹងបានទាំងអស់ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរខ្លាំង គឺពួកជេរប្រើសម្តីមិនសមរម្យ នាងយល់ថានេះគឺជាការមិនគប្បី នាងមិនបានទៅសម្លាប់អ្នកណានោះទេ ហើយការចិត្តល្អរបស់នាងក៏មានកំណត់ដែរ៕

Read More

ឃើញចែយូរ៉ា លេងសើចៗ តែជីវិតពិត ញាក់សាច់ (មានវីដេអូ)

ជឿជាក់ថា អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជា បានស្គាល់ នារីលក់ឡេអនឡាញម្នាក់ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ កំប្លែងស្ងួត នាំឲ្យគេឯងអស់សំណើច ឈ្មោះ ចែយូរ៉ា រួចមកហើយ ជាមួយនឹង វីដេអូកំប្លែងខ្លីៗ ដែលគេនាំគ្នាចែករំលែកល្បីពេញ TikTok និង Facebook កាន់តែធ្វើឲ្យរូបនាង ល្បីឡើងៗ។ ទន្ទឹមនឹងនេះ ឃើញ ចែយូរ៉ា និយមស្លៀកពាក់ឃ្លុំជិតៗ លេងសើចច្រើនក្តី តែបើក្រឡេកទៅមើលជីវិតឯកជនវិញ រូបនាង មានជីវភាពមិនធម្មតាប៉ុន្មានទេ។ជាក់ស្តែង ថ្មីៗនេះ ចែយូរ៉ា បើកបង្ហាញផ្ទះបាយក្នុងគ្រួសារ ថែមទាំងមាន ស្លាកឈ្មោះ «ផ្ទះបាយមីយូរ៉ា» ឃើញហើយហ្វេនៗភ្ញាក់ព្រឺត ធំហើយរៀបចំស្អាត ដូចផ្ទះគេនៅមួយគ្រួសារទៅហើយ មិនត្រឹមតែ ធំ ស្អាត ប៉ុណ្ណោះទេ សូម្បីតែបរិក្ខាក្នុងផ្ទះបាយ ក៏មានការរៀបចំ កែច្នៃយ៉ាងឡូយ ហើយគ្រាន់តែ តុបាយមួយទេ មានតម្លៃដល់ទៅជិត ២ពាន់ដុល្លារឯណោះ ចំណែករបស់តុបតែងផ្សេងទៀត ជាការកែច្នៃរៀបចំរបស់ឪពុក។ ជាពិសេស ជីវិតពិតរបស់នាង ក៏សាហាវដែរ មានឡានទំនើបច្រើនគ្រឿង មានរបរច្រើនក្នុងដៃ​ ដូចជា ហ្ការ៉ាស់ចាក់សាំង កន្លែងបោះដុំឡេរបស់គាត់ដ៏ធំ តែយូរ៉ា តែងប្រើជីវិតសាមញ្ញ ជាមួយនឹងស្វាមី៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

(មានវីដេអូ)គាំងដល់ជាតិក្រោយ! យាយសួយ លេងមួយក្បាច់នេះ ស្មានតែ ទេព បូព្រឹក្ស

កាលពីថ្មីៗ អ្នកលក់អនឡាញដ៏ល្បី សម្រាប់ពុកម៉ែបងប្អូន ដែលនិយមលេងបណ្ដាញសង្គមប្រាកដជាបានស្គាល់ច្បាស់ហើយ គឺ យាយសួយ ដោយហេតុថា មិនត្រឹមតែជាអ្នកលក់អនឡាញធម្មតានោះទេ ក៏ប៉ុន្តែ យាយសួយ ថែមទាំងបានផ្តល់សំណើចឲ្យអ្នកទស្សនាសើចសប្បយអំឡុងពេលឡាយលក់ដូរផងដែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ យាយសួយ បានធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកលេងបណ្ដាញសង្គមស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានតុបតែងខ្លួនលេងស្ទាយ៍សឹងតែ ដូចនឹង តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ១០០ភាគរយទៅហើយ ដោយហេតុថាទម្រង់មុខនិងបបូរមាត់ យាយសួយ ពិតជាស្រដៀង បូករួមនឹងស្ទាយ៍សក់ខ្លីមានសក់សេះទៀតនោះ មើលមួយភ្លេត ហ្វេនៗលាន់មាត់គ្រប់គ្នាថា ជា ទេព បូព្រឹក្ស ទៅហើយ។ជាមួយគ្នានោះ គ្រាន់តែចេញវីដេអូភ្លាម ក៏មានហ្វេនៗ ជាច្រើនបានធ្វើការចែករំលែក វីដេអូយាយសួយ ពេញបណ្ដាញសង្គម ថែមទាំង និយាយបែបលេងសើចថា ជា ទេព បូសួយ ទៀតផងដែរ៕ សូមទស្សនារូបភាព និងជូវីដេអូខាងក្រោម៖

Read More

ខៀវ សានសាណា ទម្លាយគន្លឹះផ្ទាល់ខ្លួន ក្រោយជីវិតសិល្បៈកាន់តែជោគជ័យ

មហាជនសុទ្ធសឹងតែបានជ្រាបហើយពីអ្នកនាង ខៀវ សានសាណា ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបក្នុងវិស័យសិល្បៈទទួលបានការស្រឡាញ់គាំទ្រ និង សរសើរខ្លាំងពីមហាជនជាមួយនឹងសមត្ថភាព ទេពកោលស្យកំពូលវោហារស័ព្ទរបស់នាង។ ម៉្យាងវិញទៀត ពិធីការិនីល្បីឈ្មោះរូបនេះ បច្ចុប្បន្នត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យខ្លាំង ទាំងវិស័យសិល្បៈ និង ជីវិតគ្រួសារ ដោយគេសង្កេតឃើញថា អ្នកនាងតែងបង្ហាញការរស់នៅក្នុងជីវិតដ៏មានក្ដីសុខបែបអភិជនជិះសុទ្ធតែរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ។ ដោយឡែក ស្របពេលកំពុងតែរស់នៅក្នុងជីវិតមួយកាន់តែជោគជ័យទាំងវិស័យសិល្បៈ និង មានក្ដីសុខបែបនេះ ថ្មីៗនេះក៏បានឃើញអ្នកនាង ខៀវ សានសាណា ធ្វើការទម្លាយនូវគន្លឹះផ្ទាល់ខ្លួនជាមួយនឹងការធ្វើការងារអ្វីមួយទទួលបានជោគជ័យ និង បង្ហាញការបង្កើតគោលការណ៍យ៉ាងមានន័យសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ។ ក្នុងនោះ អ្នកនាង ខៀវ សានសាណា បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា ៖ «I always work with passion and MUST get it done successfully no matter how hard it is or how much time it takes. There’s no such word “lazy” in my very own dictionary. And that’s the principle I have created for myself»។ ដោយភាសាខ្មែរមានន័យថា ៖ «ខ្ញុំតែងតែធ្វើការងារដោយក្តីស្រឡាញ់ ហើយនឹងត្រូវធ្វើវាឱ្យសម្រេចបានជោគជ័យ មិនថាវាលំបាក ឬក៏ចំណាយពេលប៉ុន្មាននោះទេ។ នៅក្នុងវចនានុក្រមរបស់ខ្ញុំ គ្មានទេពាក្យថា «ខ្ចិល» ហើយនោះជាគោលការណ៍មួយ ដែលខ្ញុំបានបង្កើតសម្រាប់ខ្លួនឯង»៕

Read More

អ៊ិន លក្ខិណា ស្ត្រីខ្មែរដំបូង នឹងស្ពាយឈ្មោះកម្ពុជាទៅបង្ហាញលើឆាក Miss Supranational ដ៏ល្បី នៅប៉ូឡូញ

ពិតណាស់ ម្ចាស់ជ័យលាភីគ្រងមកុដ Miss Supranational Cambodia ២០២១ កញ្ញា អ៊ិន លក្ខិណា បានក្លាយជាស្រ្តីដំបូងគេ ដែលត្រូវត្រៀមខ្លួនដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួតសម្រស់លើឆាកអន្តរជាតិក្នុងកម្មវិធី Miss Supranational ឆ្នាំ ២០២២ នៅប្រទេស Poland។ គិតមកដល់ពេលនេះ រយៈពេលជិត ១ ឆ្នាំហើយ ដែលកញ្ញា អ៊ិន លក្ខិណា បានគ្រងមកុដ Miss Supranational Cambodia ២០២១ និង ធ្វើការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតលើឆាកអន្តរជាតិមួយនេះ។ ដោយឡែកថ្មីៗនេះ បវរកញ្ញារូបនេះ ក៏បានចេញវីដេអូបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយភាពជឿជាក់មុះមុតក្នុងការឆ្ពោះទៅកាន់ការប្រកួតសម្រស់ដ៏អស្ចារ្យលើឆាកអន្តរជាតិនេះ ដែលនឹងត្រៀមចេញដំណើរទៅប្រកួតនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២២ ខាងនេះហើយ។ ក្នុងនោះដែរ កញ្ញា ក៏បានឱ្យដឹងថាកម្មវិធី Miss Supranational ២០២២ ដែលរៀបចំប្រកួតនៅប្រទេសប៉ូឡូញនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ នេះផងដែរ៕

Read More

ទើបរៀបការរួច នីឡា បង្ហោះសារថា ៖ «ស្លៀករ៉ូបតែមួយថ្ងៃ តែត្រូវរ៉ាប់រងគ្រប់បញ្ហាមួយជិវិត»

កាលពីមួយរយៈមុន តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានប្រកាសដំណឹងដ៏គួរឱ្យអបអរសាទរនៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាម គឺនាងកំពុងមានផ្ទៃពោះកូនដំបូងបាន ១៧ សប្ដាហ៍ហើយ ខណៈតារាស្រីរូបនេះ និង ស្វាមីរូបសង្ហា បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅយ៉ាងអធិកអធម ដោយមានវត្តមានសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងអ្នកមានមុខមាត់ក្នុងសង្គមចូលរួម។ មហាជនអ្នកគាំទ្រមួយចំនួនបានសរសើរពីភាពក្លាយហានរបស់ វ៉ាន់ នីឡា ដែលមិនលាក់បាំងរឿងមានកូនមុនរៀបការ ព្រោះថាតារាស្រីវ័យ ២២ ឆ្នាំរូបនេះ បានបញ្ជាក់ពីមូលហេតុ ២ យ៉ាងច្បាស់ៗទៅកាន់អ្នកគាំទ្រតាមរយៈ IG Story ផ្ទាល់មាត់ ពេលមានគេសួរដល់រឿងនេះថា នាងសម្រេចចិត្តមានផ្ទៃពោះមុនរៀបការ គឺបណ្ដាលមកពីមូលហេតុ ២ យ៉ាង៖ ទី១ គឺនាង និង ស្វាមីចង់បានកូន ចំណែកឯមូលហេតុទី២ គឺនាងពិបាកមានកូន។ តែទន្ទឹមនឹងពាក្យសរសើរលើកទឹកចិត្ត ក្នុងនោះក៏មានមហាជនអ្នកគាំទ្រមួយចំនួន បានបញ្ចេញយោបល់រិះគន់អ្នកម៉ាក់វ័យក្មេងរូបនេះដែរ។ ពិតណាស់ជីវិតរៀបការតែងមានទំហំនៃការទទួលខុសត្រូវកាន់តែច្រើន តួយ៉ាងនៅថ្ងៃទី ២៨ មេសា ឆ្នាំ ២០២២ នីឡា បានបង្ហោះសារយ៉ាងចាក់ដោតក្រោយរៀបការបានជាង ១ ខែថា ៖ «ស្លៀករ៉ូបតែមួយថ្ងៃ តែត្រូវរ៉ាប់រងគ្រប់បញ្ហាមួយជីវិត មិនថា សប្បាយ ឬ ទុក្ខ»៕

Read More

មហាជនទប់អត់បាន ពន្លះអតីត Miss Earth ថៃ ២០១៩ ក្រោយតែងខ្លួនដូច Tangmo ថ្ងៃធ្លាក់ទឹកអង្គុយថតលើទូក

បើទោះជាត្រូវបានប៉ូលិសថ្លែងការបញ្ចប់ទៅហើយក្តី តែប្រធានបទរឿងក្តីការស្លាប់របស់តារាស្រី Tangmo នៅតែជាចំណុចដ៏ក្តៅគគុក និង ខកចិត្តស្អិតទ្រូងជាខ្លាំងរបស់មហាជនថៃ ដោយសារតែលទ្ធផលគឺមិនបានបង្ហាញពីភាពយុត្តិធម៌បន្តិចណាឡើយ ធ្វើឱ្យមានការខ្លោចចិត្តអាណិតដល់ Tangmo មិនតិចនោះទេ។ ខណៈរឿងរ៉ាវមិនទាន់ស្ងាត់បាត់ផង ស្រាប់តែនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នេះ អតីត Miss Earth Thailand 2019 គឺ Petch Teeyapar បានធ្វើសកម្មភាពមួយ ទាក់ទងនឹងរឿងការស្លាប់របស់ Tangmo នេះ រហូតធ្វើឱ្យមហាជនហួសចិត្តក្តៅក្រហាយខ្លាំងតែម្តង។ ក្នុងនោះ អតីត Miss Earth Thailand 2019 រូបនេះ បានតែងខ្លួនស្រដៀង Tangmo នៅថ្ងៃដែលនាងធ្លាក់ទឹក គឺមានឈុត Body Suit ជាមួយស្បៃរុំនៅចង្កេះ ព្រមទាំងបានទៅអង្គុយលេងនៅលើទូក ធ្វើដូចជា Tangmo ដូច្នោះឯង។ សកម្មភាពមួយនេះ បានបញ្ឆេះកំហឹងទៅដល់មហាជនជាខ្លាំង ដោយមើលទៅនាងហាក់មិនគោរពការស្លាប់របស់ Tangmo នោះទេ ហើយប្រធានបទនេះ គឺនៅតែកំពុងតែជាដំបៅចិត្តរបស់មហាជននៅឡើយ មិនគួរយកមកត្រាប់តាម ធ្វើឱ្យគេកាន់តែទទួលយកមិនបាននោះទេ។យ៉ាងណាមិញ ក្នុងនោះ ក៏មិត្តភក្តិរបស់ Tangmo ម្នាក់ ក៏បានចេញមុខមកពន្លះ Miss Earth Thailand 2019 រូបនេះផងដែរថា ៖ «និយាយមែនទែនណា មិនដឹងថានាងចង់បានអីឱ្យប្រាកដ បើសិនជាព្យាយាមធ្វើឱ្យគេមិនភ្លេច Tangmo អានេះក៏អរគុណ តែបើធ្វើដើម្បីទាក់ទាញចំណាប់ដើម្បីខ្លួនឯង ខ្ញុំសុំនៅខាង Anna និង មិត្តភក្តិជាច្រើនទៀត ការឈឺចាប់របស់ពួកយើងនៅមិនទាន់បាត់នៅឡើយទេ ការដែលមកធ្វើបែបនេះ គឺវាដូចជាប៉ះទង្គិចដំបៅនៅក្នុងចិត្តពួកយើងបន្តិចហើយ នេះជាជាការយល់ឃើញផ្ទាល់ខ្លួន»៕

Read More