Due ប្រកាសពពោះកូនដំបូងមុនការជាមួយសង្សារថ្មី ស្រាប់តែសង្សារចាស់ពោលឱ្យនាងភ្លែត

ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយ តារាស្រី Due Arisara ក៏ហាក់មានសំណាងក្នុងរឿងគូគាប់ទៀត ព្រោះនាងមានសង្សារជាកំពូលហាយសូរចាំទំនុកបម្រុងមើលថែនាងគ្រប់យ៉ាងមិនឱ្យទាស់ចិត្ត ដែលធ្វើឱ្យមហាជនជាច្រើនអត់ច្រណែនមិនបានឡើយ។
លើសពីនេះទៅទៀត ក្តីសុខសុភមង្គលរបស់តារាស្រីរូបនេះ មើលទៅកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្រោយពីត្រូវសង្សារហាយសូរទើបលត់ជង្គង់សុំរៀបការសាងគ្រួសារមិនទាន់បានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ នាងក៏បានទម្លាយដំណឹងល្អថាខ្លួនបានពពោះកូនដំបូង ៣ ខែទៅហើយ ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង ត្រេកអរជំនួសមិនតិចនោះទេ។

យ៉ាងណាមិញ ក្នុងការពពោះកូនដំបូងនេះ សង្សារសំណព្វរបស់នាង ក៏បានចាត់ចែងពិធីអបអរសាទរយ៉ាងគគ្រឹកគគ្រែងផងដែរ ហើយសុទ្ធតែវត្តមានរបស់តារាល្បីៗចូលរួមទៀតផង ដែលធ្វើឱ្យមហាជនអ្នកគាំទ្រសឹងច្រឡំថាជាពិធីភ្ជាប់ពាក្យទៅហើយ​ ហើយចំណែក Due​ ក៏បានផុសបកស្រាយវិញថានេះមិនមែនជាពិធីភ្ជាប់នោះទេ។

ក្នុងនោះ នៅក្រោមការផុសរបស់ Due​ មួយនេះ គេស្រាប់តែឃើញអតីតសង្សារចាស់របស់នាង​ ក៏បានចូលមកខមិនផងដែរថា «សូមចូលរួមអបអរសាទរណា» ដែលនេះបញ្ជាក់ឱ្យឃើញថា បើទោះជាបែកបាក់ចែកផ្លូវគ្នាក្តីយូរទៅហើយក្តី តែអ្នកទាំងពីរនៅតែរក្សាចំណងមិត្តភាពបានល្អណាស់ មិនបានល្អក់កករដូចគូខ្លះឡើយ។​

យ៉ាងណាមិញ ក្រៅពីមហាជនបានអបអរសាទរហើយ គេក៏ឃើញមិត្តរួមអាជីពសិល្បៈនាងជាច្រើនក៏បានចូលរួមអបអរសាទរដូចគ្នា ហើយម្នាក់ៗពិតជាត្រេកអរមិនចាញ់គ្នាឡើយ៕

Related posts

Leave a Comment