Fashion ញាក់! គង់ ចាន់ស្រីមុំ ចំណាយម៉ាស់រាប់រយ យកធ្វើរ៉ូបពាក់សម័យកូវីដម៉ាអ៊េម

គង់ ចាន់ស្រីមុំ ត្រូវបានគេស្គាល់ជាតារាសម្ដែងស្រីពូកែលែងម៉ូដសម្លៀកបំពាក់ Fashion ប្លែកៗទាន់សម័យមួយរូប ហើយក៏ជាអ្នកម៉ាក់ហាសសូរស្លៀកពាក់ខោអាវកម្រជាន់ម៉ូដគ្នាដែរ។

មិនឱ្យមហាជនខកបំណងដែលហៅនាងជានារី Fashion នោះទេ ថ្មីៗនេះ គង់ ចាន់ស្រីមុំ បានរំលេចខ្លួនជាមួយម៉ូដរ៉ូបច្នៃឡើងយ៉ាងពិសេស ដោយយកម៉ាស់ជាច្រើនរាប់សិបម៉ាសមកផ្ដុំចូលគ្នាដេរភ្ជាប់ក្លាយជារ៉ូបយ៉ាងស្រស់ស្អាតមួយ តម្រូវតាមកាលៈទេសៈក្នុងយុគសម័យកូវីដ-១៩ រាតត្បាត។

លើសពីនេះ នៅផ្នែកខាងលើក្បាល ក៏មានច្នៃពីរឺរ៉ាំងជាច្រើនដាក់តម្រៀបគ្នាប្រៀបដូចជាពាក់មកុដសម្រាប់បវរកញ្ញាអ៊ីចឹង។ ក្រោយការបង្ហាញខ្លួនរបស់ គង់ ចាន់ស្រីមុំ ក្នុងរ៉ូបម៉ាសដ៏ស្រស់ស្អាតមួយឈុតនេះ ឃើញថាមានមហាជនជាច្រើនកោតសរសើរពីគំនិតច្នៃប្រឌិត ក៏ដូចជាទឹកដៃរបស់កូនខ្មែរយើងឈ្មោះ kolabrosana បូករួមទាំងម៉ូដែលស្រស់ស្អាតទៀតនោះ កាន់តែធ្វើឱ្យឈុតរ៉ូបម៉ាសនេះ មានភាពទាក់ទាញទ្វេឡើង៕

Related posts

Leave a Comment