(មានវីដេអូ)គាំងដល់ជាតិក្រោយ! យាយសួយ លេងមួយក្បាច់នេះ ស្មានតែ ទេព បូព្រឹក្ស

កាលពីថ្មីៗ អ្នកលក់អនឡាញដ៏ល្បី សម្រាប់ពុកម៉ែបងប្អូន ដែលនិយមលេងបណ្ដាញសង្គមប្រាកដជាបានស្គាល់ច្បាស់ហើយ គឺ យាយសួយ ដោយហេតុថា មិនត្រឹមតែជាអ្នកលក់អនឡាញធម្មតានោះទេ ក៏ប៉ុន្តែ យាយសួយ ថែមទាំងបានផ្តល់សំណើចឲ្យអ្នកទស្សនាសើចសប្បយអំឡុងពេលឡាយលក់ដូរផងដែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ យាយសួយ បានធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកលេងបណ្ដាញសង្គមស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានតុបតែងខ្លួនលេងស្ទាយ៍សឹងតែ ដូចនឹង តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ១០០ភាគរយទៅហើយ ដោយហេតុថាទម្រង់មុខនិងបបូរមាត់ យាយសួយ ពិតជាស្រដៀង បូករួមនឹងស្ទាយ៍សក់ខ្លីមានសក់សេះទៀតនោះ មើលមួយភ្លេត ហ្វេនៗលាន់មាត់គ្រប់គ្នាថា ជា ទេព បូព្រឹក្ស ទៅហើយ។ជាមួយគ្នានោះ គ្រាន់តែចេញវីដេអូភ្លាម ក៏មានហ្វេនៗ ជាច្រើនបានធ្វើការចែករំលែក វីដេអូយាយសួយ ពេញបណ្ដាញសង្គម ថែមទាំង និយាយបែបលេងសើចថា ជា ទេព បូសួយ ទៀតផងដែរ៕ សូមទស្សនារូបភាព និងជូវីដេអូខាងក្រោម៖

Read More

ខៀវ សានសាណា ទម្លាយគន្លឹះផ្ទាល់ខ្លួន ក្រោយជីវិតសិល្បៈកាន់តែជោគជ័យ

មហាជនសុទ្ធសឹងតែបានជ្រាបហើយពីអ្នកនាង ខៀវ សានសាណា ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបក្នុងវិស័យសិល្បៈទទួលបានការស្រឡាញ់គាំទ្រ និង សរសើរខ្លាំងពីមហាជនជាមួយនឹងសមត្ថភាព ទេពកោលស្យកំពូលវោហារស័ព្ទរបស់នាង។ ម៉្យាងវិញទៀត ពិធីការិនីល្បីឈ្មោះរូបនេះ បច្ចុប្បន្នត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យខ្លាំង ទាំងវិស័យសិល្បៈ និង ជីវិតគ្រួសារ ដោយគេសង្កេតឃើញថា អ្នកនាងតែងបង្ហាញការរស់នៅក្នុងជីវិតដ៏មានក្ដីសុខបែបអភិជនជិះសុទ្ធតែរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ។ ដោយឡែក ស្របពេលកំពុងតែរស់នៅក្នុងជីវិតមួយកាន់តែជោគជ័យទាំងវិស័យសិល្បៈ និង មានក្ដីសុខបែបនេះ ថ្មីៗនេះក៏បានឃើញអ្នកនាង ខៀវ សានសាណា ធ្វើការទម្លាយនូវគន្លឹះផ្ទាល់ខ្លួនជាមួយនឹងការធ្វើការងារអ្វីមួយទទួលបានជោគជ័យ និង បង្ហាញការបង្កើតគោលការណ៍យ៉ាងមានន័យសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ។ ក្នុងនោះ អ្នកនាង ខៀវ សានសាណា បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា ៖ «I always work with passion and MUST get it done successfully no matter how hard it is or how much time it takes. There’s no such word “lazy” in my very own dictionary. And that’s the principle I have created for myself»។ ដោយភាសាខ្មែរមានន័យថា ៖ «ខ្ញុំតែងតែធ្វើការងារដោយក្តីស្រឡាញ់ ហើយនឹងត្រូវធ្វើវាឱ្យសម្រេចបានជោគជ័យ មិនថាវាលំបាក ឬក៏ចំណាយពេលប៉ុន្មាននោះទេ។ នៅក្នុងវចនានុក្រមរបស់ខ្ញុំ គ្មានទេពាក្យថា «ខ្ចិល» ហើយនោះជាគោលការណ៍មួយ ដែលខ្ញុំបានបង្កើតសម្រាប់ខ្លួនឯង»៕

Read More

អ៊ិន លក្ខិណា ស្ត្រីខ្មែរដំបូង នឹងស្ពាយឈ្មោះកម្ពុជាទៅបង្ហាញលើឆាក Miss Supranational ដ៏ល្បី នៅប៉ូឡូញ

ពិតណាស់ ម្ចាស់ជ័យលាភីគ្រងមកុដ Miss Supranational Cambodia ២០២១ កញ្ញា អ៊ិន លក្ខិណា បានក្លាយជាស្រ្តីដំបូងគេ ដែលត្រូវត្រៀមខ្លួនដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួតសម្រស់លើឆាកអន្តរជាតិក្នុងកម្មវិធី Miss Supranational ឆ្នាំ ២០២២ នៅប្រទេស Poland។ គិតមកដល់ពេលនេះ រយៈពេលជិត ១ ឆ្នាំហើយ ដែលកញ្ញា អ៊ិន លក្ខិណា បានគ្រងមកុដ Miss Supranational Cambodia ២០២១ និង ធ្វើការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតលើឆាកអន្តរជាតិមួយនេះ។ ដោយឡែកថ្មីៗនេះ បវរកញ្ញារូបនេះ ក៏បានចេញវីដេអូបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយភាពជឿជាក់មុះមុតក្នុងការឆ្ពោះទៅកាន់ការប្រកួតសម្រស់ដ៏អស្ចារ្យលើឆាកអន្តរជាតិនេះ ដែលនឹងត្រៀមចេញដំណើរទៅប្រកួតនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២២ ខាងនេះហើយ។ ក្នុងនោះដែរ កញ្ញា ក៏បានឱ្យដឹងថាកម្មវិធី Miss Supranational ២០២២ ដែលរៀបចំប្រកួតនៅប្រទេសប៉ូឡូញនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ នេះផងដែរ៕

Read More

ទើបរៀបការរួច នីឡា បង្ហោះសារថា ៖ «ស្លៀករ៉ូបតែមួយថ្ងៃ តែត្រូវរ៉ាប់រងគ្រប់បញ្ហាមួយជិវិត»

កាលពីមួយរយៈមុន តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានប្រកាសដំណឹងដ៏គួរឱ្យអបអរសាទរនៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាម គឺនាងកំពុងមានផ្ទៃពោះកូនដំបូងបាន ១៧ សប្ដាហ៍ហើយ ខណៈតារាស្រីរូបនេះ និង ស្វាមីរូបសង្ហា បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅយ៉ាងអធិកអធម ដោយមានវត្តមានសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងអ្នកមានមុខមាត់ក្នុងសង្គមចូលរួម។ មហាជនអ្នកគាំទ្រមួយចំនួនបានសរសើរពីភាពក្លាយហានរបស់ វ៉ាន់ នីឡា ដែលមិនលាក់បាំងរឿងមានកូនមុនរៀបការ ព្រោះថាតារាស្រីវ័យ ២២ ឆ្នាំរូបនេះ បានបញ្ជាក់ពីមូលហេតុ ២ យ៉ាងច្បាស់ៗទៅកាន់អ្នកគាំទ្រតាមរយៈ IG Story ផ្ទាល់មាត់ ពេលមានគេសួរដល់រឿងនេះថា នាងសម្រេចចិត្តមានផ្ទៃពោះមុនរៀបការ គឺបណ្ដាលមកពីមូលហេតុ ២ យ៉ាង៖ ទី១ គឺនាង និង ស្វាមីចង់បានកូន ចំណែកឯមូលហេតុទី២ គឺនាងពិបាកមានកូន។ តែទន្ទឹមនឹងពាក្យសរសើរលើកទឹកចិត្ត ក្នុងនោះក៏មានមហាជនអ្នកគាំទ្រមួយចំនួន បានបញ្ចេញយោបល់រិះគន់អ្នកម៉ាក់វ័យក្មេងរូបនេះដែរ។ ពិតណាស់ជីវិតរៀបការតែងមានទំហំនៃការទទួលខុសត្រូវកាន់តែច្រើន តួយ៉ាងនៅថ្ងៃទី ២៨ មេសា ឆ្នាំ ២០២២ នីឡា បានបង្ហោះសារយ៉ាងចាក់ដោតក្រោយរៀបការបានជាង ១ ខែថា ៖ «ស្លៀករ៉ូបតែមួយថ្ងៃ តែត្រូវរ៉ាប់រងគ្រប់បញ្ហាមួយជីវិត មិនថា សប្បាយ ឬ ទុក្ខ»៕

Read More

មហាជនទប់អត់បាន ពន្លះអតីត Miss Earth ថៃ ២០១៩ ក្រោយតែងខ្លួនដូច Tangmo ថ្ងៃធ្លាក់ទឹកអង្គុយថតលើទូក

បើទោះជាត្រូវបានប៉ូលិសថ្លែងការបញ្ចប់ទៅហើយក្តី តែប្រធានបទរឿងក្តីការស្លាប់របស់តារាស្រី Tangmo នៅតែជាចំណុចដ៏ក្តៅគគុក និង ខកចិត្តស្អិតទ្រូងជាខ្លាំងរបស់មហាជនថៃ ដោយសារតែលទ្ធផលគឺមិនបានបង្ហាញពីភាពយុត្តិធម៌បន្តិចណាឡើយ ធ្វើឱ្យមានការខ្លោចចិត្តអាណិតដល់ Tangmo មិនតិចនោះទេ។ ខណៈរឿងរ៉ាវមិនទាន់ស្ងាត់បាត់ផង ស្រាប់តែនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នេះ អតីត Miss Earth Thailand 2019 គឺ Petch Teeyapar បានធ្វើសកម្មភាពមួយ ទាក់ទងនឹងរឿងការស្លាប់របស់ Tangmo នេះ រហូតធ្វើឱ្យមហាជនហួសចិត្តក្តៅក្រហាយខ្លាំងតែម្តង។ ក្នុងនោះ អតីត Miss Earth Thailand 2019 រូបនេះ បានតែងខ្លួនស្រដៀង Tangmo នៅថ្ងៃដែលនាងធ្លាក់ទឹក គឺមានឈុត Body Suit ជាមួយស្បៃរុំនៅចង្កេះ ព្រមទាំងបានទៅអង្គុយលេងនៅលើទូក ធ្វើដូចជា Tangmo ដូច្នោះឯង។ សកម្មភាពមួយនេះ បានបញ្ឆេះកំហឹងទៅដល់មហាជនជាខ្លាំង ដោយមើលទៅនាងហាក់មិនគោរពការស្លាប់របស់ Tangmo នោះទេ ហើយប្រធានបទនេះ គឺនៅតែកំពុងតែជាដំបៅចិត្តរបស់មហាជននៅឡើយ មិនគួរយកមកត្រាប់តាម ធ្វើឱ្យគេកាន់តែទទួលយកមិនបាននោះទេ។យ៉ាងណាមិញ ក្នុងនោះ ក៏មិត្តភក្តិរបស់ Tangmo ម្នាក់ ក៏បានចេញមុខមកពន្លះ Miss Earth Thailand 2019 រូបនេះផងដែរថា ៖ «និយាយមែនទែនណា មិនដឹងថានាងចង់បានអីឱ្យប្រាកដ បើសិនជាព្យាយាមធ្វើឱ្យគេមិនភ្លេច Tangmo អានេះក៏អរគុណ តែបើធ្វើដើម្បីទាក់ទាញចំណាប់ដើម្បីខ្លួនឯង ខ្ញុំសុំនៅខាង Anna និង មិត្តភក្តិជាច្រើនទៀត ការឈឺចាប់របស់ពួកយើងនៅមិនទាន់បាត់នៅឡើយទេ ការដែលមកធ្វើបែបនេះ គឺវាដូចជាប៉ះទង្គិចដំបៅនៅក្នុងចិត្តពួកយើងបន្តិចហើយ នេះជាជាការយល់ឃើញផ្ទាល់ខ្លួន»៕

Read More

ចែកគ្នាដឹងផង! ឆ្មប ណែនាំស្ត្រីទើបសម្រាលកូនរួច ហាមអាំងភ្លើងដាច់ខាត ចៀសវាងមានបញ្ហាបែបនេះ

ប្រិយមិត្តប្រាកដជាបានដឹងហើយ តាមទំនៀមទម្លាប់រស់នៅរបស់ប្រជាជនខ្មែរយើងមួយចំនួន តាំងពីដើមមក ក្រោយពីស្ត្រីសម្រាលកូនរួចហើយ ចាស់ៗតែងនិយមឱ្យស្ត្រីជាម្ដាយអាំងភ្លើង ដោយសម្រាកនៅលើគ្រែ នឹងមានដុតភ្លើងចង្ក្រាន្តនៅពីក្រោម។ ទាក់ទិនទៅនឹងសកម្មភាពបែបនេះ ក៏មានឆ្មបមួយរូប បានចេញមុខមកបញ្ជាក់ថា ស្ត្រីទើបតែសម្រាលកូនរួច គឺហាមអាំងភ្លើងជាដាច់ខាត ព្រោះអាចបណ្ដាលឱ្យមានផលប៉ះពាល់។ ស្ត្រីជាឆ្មប ដែលមានគណនីឈ្មោះ Chan Rattana បានបញ្ជាក់ថា ៖ «ក្នុងនាមខ្ញុំជាឆ្មប សូមជម្រាបជូនដល់បងប្អូនកូនក្មួយ ដែលជាស្រ្តីទើបតែសម្រាលកូនរួច ហាមជាដាច់ខាតអាំងភ្លើង ការអាំងភ្លើង ប្រៀបដូចជាអាំងត្រីអ៊ីចឹង វាធ្វើឱ្យបែកញើស ស្បែកស្ងួត អស់កម្លាំង ថប់ដង្ហើម មានពងខ្ទុះលើស្បែកម៉ែ និង កូន ពេលខ្លះសម្ពាធឈាមឡើងទៀត។ ម៉្យាងទៀត ចាស់ៗខ្លះគាត់ឱ្យតមអាហារដែលមានជីវជាតិទៀត គាត់ឱ្យហូបតែអាហារណាដែលគ្មានជីវជាតិ ដល់ម្តាយ និង កូន ព្រោះគាត់ខ្លាចទាស់។ ខ្ញុំសូមជម្រាបថា បើតមអាហារដែលមានជីវជាតិកាន់តែខ្លាំង ស្រ្តីនឹងជួបបញ្ហាទាស់កាន់តែខ្លាំង ព្រោះខ្វះជីវជាតិ ហៅថាបាក់ ដូច្នេះធ្វើឱ្យម្តាយ និង កូនសុខភាពមិនល្អ រឹតតែមានជំងឺច្រើន»។

Read More

(មានវីដេអូ) ការបាន៥ខែ ពេលនេះ ភរិយា admin ជីងចក់ ប្រកាសលែងលះប្តី ក្រោយលួចមាន.ស្រី

ដូចដែរដឹងស្រាប់ហើយថា admin ជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាល្បីឈ្មោះម្នាក់ ទើបនឹងរៀបការ កាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយនឹង នារីអតីតបេក្ខភាពតារាម៉ូដែល រូបសម្រស់ស្អាតមិនចាញ់តារា ហើយជាអ្នកមានស្តុកស្តម្ភទៀត។ ផ្ទុយទៅវិញ មិនទាន់បានកន្លះឆ្នាំស្រួលបួលផង ស្រាប់តែ ភរិយារបស់រូបលោក ប្រកាសលែងលះជាមួយ Adminជីងចក់ ក្រោយតាមទាន់រឿងមានស្រីញី ម្តងហើយម្តងទៀត ទោះរៀបការតាមច្បាប់ពេញទីហើយក្តី។ ជាក់ស្តែង ភរិយា នាយជីងចក់ បានទម្លាយថា ចាប់បានរឿងស្រីញីម្តងហើយម្តងទៀត នេះមិនមែនជាលើកទី១ឡើយ ប៉ុន្តែម្តងនេះ រូបលោកធ្វើខុសហើយ មិនដឹងកំហុស បែរជាបង្ហោះសារលើបណ្តាញសង្គម មានមោទនភាពទៅវិញ ខណៈរូបលោកថា ពេលនេះ មានអ្នកតាមដានការរូបលោកច្រើនទៅវិញ។ មិនតែប៉ុណ្ណោះ រូបលោកបានបង្ហើបថា រឿងមានស្រីញីនេះ ជារឿងធម្មតាសម្រាប់ខ្លួនទៅវិញ ជាងនេះទៅទៀត ភរិយាបញ្ជាក់ថា មិនមែនមិនធ្លាប់ខូចខិលឡើយ ខូចខិលរហូតដល់កើតប្រមេះទឹកបាយ ដែលរូបនាងបានយកស្វាមីទៅព្យាបាលរហូតដល់ជាសះស្បើយ ដែលពេលនោះ រូបលោកត្រូវគេផ្ទុះការចាប់អារម្មណ៍ Liveស្លៀកសារុង ហើយបានស្បថថា ឈប់លេងស្រី តែពេលនេះ នៅតែមិនចោលចរិក។ ជាចុងក្រោយ រូបនាង ក៏សង្កត់ធ្ងន់ថា ថ្ងៃស្អែកខ្លួននិងបង្ហាញក្រដាសលែងលះហើយ ដល់ថ្នាក់បង្ហាញចរឹកពិតដូច្នេះហើយ រូបនាងក៏មិនយកវិញដែរ រីឯ នាយ ជីងចក់ អាចញ៉ែគ្រប់នារីបានទាំងអស់ មិនថាជា ស្ត្រីមានសង្សារហើយ មានប្តីហើយ ឬមានកូនហើយក្តី៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

សម្ដេចប្រកាស «មន្ទីរពេទ្យហ្លួងម៉ែ» នឹងប្រែជាមន្ទីរពេទ្យឯកទេសជំងឺមហារីកវិញ ក្រោយស្ថានភាពកូវីដរលត់

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នេះ បានប្រកាសឱ្យបានដឹងថា មន្ទីរពេទ្យហ្លួងម៉ែ ដែលកំពុងឱ្យអ្នកជំងឺសម្រាកព្យាបាលកូវីដ-១៩ នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ «មហារីក» នៅពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ និង អស់អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅទីនោះ។ សម្ដេចបានថ្លែងបែបនេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និង អត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ៣១ នៅប្រទេសវៀតណាម៕

Read More

យូរហើយទើបដឹង អ្នកនាង ហ៊ឹម ស៊ីវន ជាម្ចាស់ដីចម្ការទុរេនដ៏ធំ ទំហំ ១០០ ហិចតា នៅខេត្តកែប

មហាជនសុទ្ធតែបានជ្រាបហើយពីអ្នកនាង ហ៊ឹម ស៊ីវន ជាតារាចម្រៀងជើងចាស់មួយរូបមានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀង ដែលទទួលបានការគាំទ្រពីមហាជនរាល់ពេលដែលអ្នកស្រីបានបង្ហើរសំនៀងដ៏ពីរោះក្រអួនក្រអៅរបស់ខ្លួនម្តងៗតាមឆាកប្រគំតន្រ្តី និង ព្រឹត្តិការណ៍នានា។ ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីជើងចាស់រូបនេះ បានធ្វើឱ្យមហាជនហាក់ភ្ញាក់ផ្អើលខ្លាំងបើកភ្នែកធំៗ ក្រោយពីបានដឹងថា ក្រៅពីជោគជ័យមានកេរ្តិ៍ឈ្មោះល្បីក្នុងអាជីពសិល្បៈ អ្នកនាងក៏កំពុងសំងំធ្វើអាជីវកម្មលក់ទុរេនយ៉ាងធំដំ ព្រោះថាអ្នកនាងគឺជាម្ចាស់ចម្ការទុរេនប្រមាណជិត ១០០ ហិចតាឯណោះនៅឯខេត្តកែប ដែលសឹងតែគ្មានអ្នកណាដឹង ព្រោះតែអ្នកនាងមិនដែលអួតបង្ហាញឱ្យមហាជនបានឃើញឡើយ។ បើតាមវីដេអូកិច្ចសម្ភាសជាមួយបណ្ដាញសង្គមសិល្បករកម្ពុជា អ្នកនាង ហ៊ឹម ស៊ីវន បានរៀបរាប់ឱ្យដឹងថា ដីរបស់អ្នកនាងប្រមាណជិត ១០០ ហិចតានេះ គឺមិនមានបំណងដាំទុរេនដើម្បីធ្វើអាជីវកម្មនោះទេ គឺដាំដើម្បីការពារដី និង មិនមានការបង់ពន្ធច្រើនព្រោះតែដីអ្នកនាងធំ ប៉ុន្តែពេលដែលអ្នកនាងដាំលេងៗប្រមាណជាង ១០ ឆ្នាំមកនេះ ក៏ទទួលបានផលបន្តបន្ទាប់ប្រហែលជាង ៣ ឆ្នាំហើយ រហូតអ្នកនាងសម្រេចបើកអាជីវកម្មលក់ទុរេន និង កំពុងតែមានដំណើរកាកកប់ផងដែរ៕

Read More

ទ្រាំលែងបាន Bird លេងបោះពាក្យធ្ងន់ៗឡើងចុកៗ ក្រោយសមត្ថកិច្ចប្រកាសបិទក្តី Tangmo

កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ សមត្ថកិច្ចប្រកាសបញ្ចប់រឿងក្តី Tangmo ក្រោយពីស៊ើបអង្កេតអស់ជាង ២ ខែរួចមក ដោយលទ្ធផលដែលប្រមូលបាន គឺសរុបមកថា Tangmo ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ហើយស្នាមរបួសលើខ្លួននាង គឺកើតឡើងដោយសារមុតស្លាបចក្រទូកដែលនាងជិះពិតមែន។ ក្រោយពេលប្រកាសបិទរឿងក្តី មហាជន និងអ្នកសិល្បករជាច្រើនហាក់សម្តែងការមិនពេញចិត្តចំពោះលទ្ធផលចេញមកនោះឡើយ។ ជាក់ស្តែង Bird គូស្នេហ៍តារាស្រី Tangmo ក៏ហាក់ទប់អារម្មណ៍ស្ងប់ស្ងាត់លែងបានតទៀតនោះដែរ ដោយ Bird បានបង្ហោះសារថា៖ «ឧប្បត្តិហេតុឪឯងស្អី សាកជាម្តាយឯងទៅមើល!»។ គួរបញ្ជាក់ឱ្យដឹងដែរថា កន្លងទៅជាង ២ ខែទាក់ទងនឹងរឿងក្តីរបស់ Tangmo នេះជាលើកដំបូងដែលនាយ Bird បានប្រើពាក្យធ្ងន់បែបនេះ ដោយសារនេះគេសង្ស័យថានិយាយទៅកាន់ខាងសមត្ថកិច្ច ទាំងដែលកន្លងមកលោកតែងប្រាប់ថា ជឿជាក់លើភាពយុត្តិធម៌ និងការកាត់ក្តីរបស់សមត្ថកិច្ច៕

Read More