Pat ត្រៀមចិត្តទាំងទឹកភ្នែក ក្រោយម្តាយចូលបន្ទប់ ICU ពឹងខ្យល់ដង្ហើមតាមអុកស៊ីហ្សែន

ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានសេក្ដីអាណិតជាពន់ពេកចំពោះតារាស្រី Pat Napapa ដោយកាលពីពេលថ្មីៗនេះអ្នកម្ដាយរបស់នាង ក៏ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីខ្សោយផ្លូវដង្ហើមពិបាកក្នុងការដកបង្ហើមចេញចូល។

បើតាមការទម្លាយរបស់ Pat ខណៈនេះអ្នកម្តាយនាងកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU នៅឡើយដោយពុំទាន់មានអាការធូរស្បើយនោះទេ។ ជាមួយនឹងស្ថានភាពជំងឺនេះម្ដាយរបស់នាងគឺត្រូវពឹងលើការឧបករណ៍ជំនួយផ្លូវដង្ហើប ១០០ ភាគរយ ពីព្រោះស្ថានភាពនៃជំងឺពុំអាចឱ្យម្ដាយនាងដកដង្ហើមដោយខ្លួនឯងបានឡើយ។

យ៉ាងណាមិញ សម្រាប់ក្រុមគ្រូពេទ្យក៏នឹងព្យាយាមជួយឱ្យអស់ពីលទ្ធភាពដូចគ្នា។ ទន្ទឹមនឹងនោះ តារាស្រី Pat ក៏បានទម្លាយអារម្មណ៍របស់ខ្លួនផងដែរថា ពេលនេះនាង និង ក្រុមគ្រួសារក៏កំពុងតែធ្វើចិត្តដូចគ្នា តែយ៉ាងណានាងនឹងបំពេញតួនាទីជាកូនល្អបំផុតទោះបីស្ថិតក្នុងវិនាទីចុងក្រោយក៏ដោយ។ ជារៀងរាល់ថ្ងៃបន្ទាប់ចេញពីការងារនាងតែងឆ្លៀតទៅមើលម្ដាយរហូត ដោយមិនទុកម្ដាយចោលឡើយ។

ដោយឡែក បើងាកទៅមើលអ្នកគាំទ្រក៏ហាក់កើតក្ដីអាណិត និង សរសើរ ចំពោះ Pat ដូចគ្នា ពីព្រោះថានាងជាស្ត្រីមេម៉ាយកូនមួយ តែតស៊ូជ្រោមជ្រែងគ្រួសារណាស់ ទោះបីលំបាកយ៉ាងណាក៏ដោយ៕

Related posts

Leave a Comment