Sand ចាយលុយ ៦ ពាន់ដុល្លារ និងប្រកាន់ចម្លើយដើមដដែល ដើម្បីដោះខ្លួនបាននៅក្រៅឃុំ

កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ហាយសូរ Sand ដែលជាមនុស្សម្នាក់ក្នុងចំណោម ៥ នៅលើទូកថ្ងៃចុងក្រោយបង្អស់ជាមួយ Tangmo បានចូលខ្លួនជួបមន្ត្រីស៊ើបអង្កេតហើយ ក្រោយពីមានការស្នើសុំដីកាចាប់ខ្លួន ដោយចោទពីបទធ្វេសប្រហែសបណ្តាលឱ្យមនុស្សស្លាប់។

យ៉ាងណាមិញ បន្ទាប់ពីចូលជួបសួរចម្លើយអស់ជាង ៣ ម៉ោង Sand ក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយមានមេធាវីការពារក្តីសុំធានា និង បង់ប្រាក់ចំនួន ២ សែនបាត (ប្រមាណជិត ៦ ពាន់ដុល្លារ)។
ចំណែករឿងការធានានៅក្រៅឃុំ គឺធ្វើឡើងដោយមេធាវីការពារក្តីរបស់ Sand ដោយការស្នើសុំនេះត្រូវបានយល់ព្រមអនុលោមតាមផ្លូវច្បាប់ ដោយក្រោមលក្ខខណ្ឌហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេស ហើយត្រូវរាយការណ៍បឋមរៀងរាល់ ៧ ថ្ងៃម្តង និង មានការស្នើជួបអ្នកស៊ើបអង្កេតរៀងរាល់ ១២ ថ្ងៃម្តង។ ការណាត់ជួបរាយការណ៍ដំបូង និង កំណត់យកថ្ងៃ ១០ មេសាខាងមុខនេះ៕

Related posts

Leave a Comment